km_tn/isa/11/10.md

2.4 KiB

ពូជ‌ពង្ស​លោក​អុីសាយ

នេះសំដៅទៅលើកូនចៅរបស់អ៊ុីសាយ និងស្តេចដាវីឌដែលនឹងក្លាយជាស្តេចដែលត្រូវបានគេប្រាប់នៅក្នុងជំពូក ១១:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចកូនចៅរបស់អ៊ុីសាយ» ឬ «ស្តេចចុះពីអ៊ីសាយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នឹងធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ

បដាគឺជាទង់ដែលស្តេចនឹងលើកជាសញ្ញាសំរាប់ឲ្យមនុស្សបានឃើញ ហើយចូលមករកព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងដូចជាសញ្ញាសម្រាប់ប្រជាជន» ឬ «នឹងទាក់ទាញប្រជាជនឲ្យមករកទ្រង់» (សូមមើល: rc://*/ta/man/translate/figs-simile)

ប្រជា‌ជន​

«ប្រជាជននៃប្រជាជាតិនានា»

ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

​ព្រះ‌ហស្តគឺជាសេចក្តីយោងទៅលើព្រះចេស្ដារបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងប្រើអំណាចរបស់ព្រះអង្គម្តងទៀតដើម្បីនាំប្រជាជនដែលនៅសេសសល់របស់ព្រះអង្គមកវិញ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប៉ាត្រូស...អេឡាម...ក្រុង​ហា‌ម៉ាត់

ទាំងនេះគឺជាឈ្មោះទីកន្លែង។ (សូមមើល: rc://*/ta/man/translate/translate-names)