km_tn/isa/11/01.md

3.0 KiB

ន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ...ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល

លោកអេសាយនិយាយអំពីអុីសាយនិងកូនចៅរបស់គាត់ដូចជាដើមឈើដែលត្រូវបានគេកាប់។ ឃ្លាទាំងពីរនេះប្រាប់អំពីកូនចៅរបស់អុីសាយដែលនឹងក្លាយជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាពន្លកដុះចេញពីគល់ឈើដូច្នេះកូនចៅអុីសាយនឹងក្លាយជាស្តេចលើអ្វីដែលនៅសេសសល់របស់អ៊ីស្រាអែល»។ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

គល់របស់លោកអុីសាយ

គល់ឈើគឺជាអ្វីដែលនៅសល់នៃដើមឈើបន្ទាប់ពីវាត្រូវបានគេកាប់ចុះ។ «គល់របស់អ៊ុីសាយ» តំណាងឲ្យអ្វីដែលនៅសេសសល់នៃនគរដែលដាវីឌជាបុត្រារបស់អ៊ីសាយធ្លាប់ជាស្តេច។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់

ការពឹងផ្អែកលើព្រះអង្គតំណាងឲ្យការនៅជាមួយព្រះអង្គនិងជួយគាត់។ ពាក្យថា «គាត់» សំដៅទៅលើអ្នកដែលនឹងក្លាយជាស្ដេច។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះវិញ្ញាណនៃប្រាជ្ញា ...ព្រះវិញ្ញាណនៃស្មារតី...ព្រះវិញ្ញាណនៃចំណេះដឹង...កោតខ្លាចនៃព្រះអម្ចាស់

ត្រង់នេះពាក្យ «វិញ្ញាណ» សំដៅទៅលើសមត្ថភាព ឬគុណភាពដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងប្រទានដល់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងធ្វើឲ្យគាត់មានប្រាជ្ញាការយល់ដឹងការណែនាំ និងកម្លាំងចំណេះដឹង និងការកោតខ្លាចព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)