km_tn/isa/09/18.md

3.1 KiB

មនុស្សអាក្រក់នឹងដុតដោយភ្លើង ​វាបានឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះ

អំពើអាក្រក់របស់ប្រជាជនត្រូវបានគេនិយាយថាដូចជាភ្លើងដែលបំផ្លិចបំផ្លាញ។ ភ្លើងនេះឆេះសូម្បីតែបន្លា និងបន្លារុក្ខជាតិដុះនៅកន្លែងដែលគ្មានមនុស្សរស់នៅ ហើយ ​«ឆេះ​ព្រៃ​របោះ» ​ជាកន្លែងដែលគ្មាននរណាម្នាក់ធ្លាប់រស់នៅពីព្រោះវាបានបំផ្លាញកន្លែងដែលប្រជាជនកំពុងរស់នៅរួចហើយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គុម្ព​បន្លា...​គុម្ព​រពោត

ពាក្យថា «គុម្ព​បន្លា» និង «គុម្ព​រពាក់» ទាំងពីរសំដៅទៅលើរុក្ខជាតិដែលគ្មានប្រយោជន៍ និងបន្លា។ ពួកគេអាចត្រូវបានបកប្រែដោយប្រើពាក្យមួយ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យទាំងនេះនៅក្នុង ជំពូក ៧:២៣។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្លាដុះឡើង» (សូមមើល: rc://*/ta/man/translate/figs-doublet)

ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ

សូម​បកប្រែដូចពាក្យ «ព្រះអម្ចាស់នៃពិភពទាំងមូល» ដូចក្នុងជំពូក១:៩។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដូចជាភ្លើងដែលឆាបឆេះស្រុកនោះព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់នឹងបំផ្លាញប្រជាជនអ៊ុីស្រាអែល» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-metaphor]])

គ្នាអ្នកណា​ត្រាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ

«គ្មាននរណាម្នាក់ធ្វើអ្វីៗដើម្បីជួយអ្នកណាម្នាក់ឲ្យ រួចខ្លួនឡើយ» (សូមមើល: rc://*/ta/man/translate/figs-idiom)