km_tn/isa/09/11.md

3.7 KiB

ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន

ពាក្យថា «រេស៊ីន» តំណាងកងទ័ពរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ​​ «ដូច្នេះព្រះអម្ចាស់នឹងនាំរេស៊ីន និងកងទ័ពរបស់គេមកវាយលុកប្រជាជនអ៊ុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

​រេស៊ីន

នេះជាឈ្មោះបុរស។ សូមមើលពីរបៀបដែលអ្នកបានបកប្រែរេស៊ីននៅក្នុងជំពូក ៧:១។ (សូមមើល: rc://*/ta/man/translate/translate-names)

ឲ្យ​មក​វាយ​លុក​ពួក​គេ

ឃ្លាថា «វាយ​លុក» ​គឺជាឃ្លាដែលមានន័យថាញុះញង់ពួកគេឱ្យវាយប្រហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ហើយព្រះអម្ចាស់នឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ៊ុីស្រាអែលវាយលុក» (សូមមើល: rc://*/ta/man/translate/figs-idiom)

ខ្មាំង​សត្រូវ​ត្របាក់​លេប​អុីស្រា‌អែលដោយមាត់

«លេបត្របាក់» គឺជារបៀបដែលសត្វព្រៃស៊ីសាច់របស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាសត្វព្រៃដែលស៊ីសាច់របស់វាកងទ័ពរបស់សត្រូវនឹងបំផ្លាញប្រជាជនអ៊ុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ក្នុងគ្រប់ការទាំងនេះ ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ

«ទោះបីរឿងទាំងអស់នេះបានកើតឡើងក៏ដោយក៏ព្រះអង្គនៅតែព្រះពិរោធ និង​ព្រះ‌ហស្ដរបស់ព្រះជាម្ចាស់»។ សូមបកប្រែពាក្យនេះដូចក្នុងជំពូក ៥:២៥។

គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​គេ​ជានិច្ច

លោកអេសាយនិយាយដូចជាព្រះអម្ចាស់ជាមនុស្សម្នាក់ដែលនឹងវាយមនុស្សម្នាក់ទៀតដោយកព្រះ‌ហស្ដរបស់ព្រះ។ នេះជាពាក្យប្រៀបធៀបមួយដែលព្រះអម្ចាស់ដាក់ទោសអ៊ុីស្រាអែល។ សូមបកប្រែពាក្យនេះដូចក្នុងជំពូក ៥:២៥។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងនៅតែត្រៀមព្រះកាយដើម្បីដាក់ទណ្ឌកម្មពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)