km_tn/isa/07/13.md

5.1 KiB

ពូជពង្ស​របស់​ព្រះ‌បាទ​ដាវីឌ

ពាក្យថា «ផ្ទះ» គឺជាពាក្យប្រៀបធៀបសម្រាប់គ្រួសារដែលរស់នៅក្នុងផ្ទះ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៧: ១។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេច អេហាស និងអ្នកប្រឹក្សារបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ?

សំណួរទាំងនេះបញ្ជាក់ថាស្តេចបានធ្វើបាបយ៉ាងខ្លាំង។​ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្នកសាកល្បងភាពអត់ធ្មត់របស់មនុស្ស! ឥឡូវនេះអ្នករាល់គ្នាល្បងលមើលចិត្តអត់ធ្មត់របស់ព្រះរបស់ខ្ញុំ!»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

នាង​ព្រហ្ម‌ចារីនឹង​មាន​គភ៌​

ការបកប្រែពីបុរាណ និងជំនាន់បច្ចុប្បន្នខ្លះ បកប្រែថា «ព្រហ្មចារីនឹងមានផ្ទៃពោះ»។ ខណៈពេលដែលអ្នកផ្សេងទៀតបកប្រែ «ស្ត្រីវ័យក្មេងនឹងមានផ្ទៃពោះ»។

ព្រះ‌នាម​ថា អេម៉ា‌ញូអែល

អ្នកបកប្រែអាចបន្ថែមលេខយោងដែលនិយាយថាៈ «ឈ្មោះអេម៉ាញូអែលមានន័យថា ព្រះគង់នៅជាមួយយើង» (សូមមើល: rc://*/ta/man/translate/translate-names)

បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះបដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អដែរ

អាចមានន័យថាទី ១) គឺ «នៅពេលដែលក្មេងមានអាយុគ្រប់គ្រាន់ដើម្បីបរិភោគអាហារក្រេប និងទឹកឃ្មុំ បុត្រនោះនឹងអាចបដិសេធនូវអ្វីដែលអាក្រក់ ហើយជ្រើសរើសអ្វីដែលល្អ»។ នេះសង្កត់ធ្ងន់ថាកុមារនោះនៅក្មេងណាស់នៅពេលដែលកុមារនោះដឹងថាត្រូវជ្រើសរើសអ្វីដែលត្រូវជំនួសឲ្យខុស ឬ ២) «នៅពេលដែលបុត្រនោះចាស់ល្មមនឹងបដិសេធអ្វីដែលអាក្រក់ ហើយជ្រើសរើសយកអ្វីដែលល្អ បុត្រនោះនឹងបរិភោគអាហារ និងទឹកឃ្មុំ។ ប្រជាជននៅស្រុកយូដាចាត់ទុកបុត្រម្នាក់នោះជាអ្នកទទួលខុសត្រូវក្នុងការធ្វើអ្វីដែលត្រឹមត្រូវ នៅពេលកុមារនោះមានអាយុ ១២ ឆ្នាំ។ នេះសង្កត់ធ្ងន់ថាក្នុងរយៈពេលដប់ពីរឆ្នាំប្រជាជននឹងអាចបរិភោគអាហារ ​និងទឹកឃ្មុំបានច្រើនព្រោះប្រជាជនអ៊ុីស្រាអែលភាគច្រើននឹងត្រូវគេសម្លាប់ ឬ​ ចាប់យកធ្វើជាឈ្លើយ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ទឹក​ដោះ

ទឹកដោះគោដែលមនុស្សបានព្យាបាលដើម្បីធ្វើឲ្យវាក្លាយជារឹង

បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អដែរ

«បដិសេធមិនធ្វើអំពើអាក្រក់ ហើយជ្រើសរើសធ្វើអំពើល្អ» (សូមមើល: rc://*/ta/man/translate/figs-nominaladj)