km_tn/isa/07/01.md

4.5 KiB

នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស...គ្រង​រាជ្យ​នៅ​ស្រុក​យូដា

«នៅពេលដែលអេហាស ... ជាស្តេចស្រុកយូដា» នេះគឺជាពេលដែលព្រឹត្តិការណ៍បានកើតឡើង។ (សូមមើល: rc://*/ta/man/translate/figs-idiom)

​រេស៊ីន...​ពេកា...រេម៉ាលា

ឈ្មោះរបស់មនុស្សប្រុស (សូមមើល: rc://*/ta/man/translate/translate-names)

​រេស៊ីន...និង​ពេកា...បាន​លើក​ទ័ព​ឡើង

អ្នកនិពន្ធនិយាយដូចជាស្តេចគឺជាកងទ័ពដែលពួកគេដឹកនាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​រេស៊ីន ... និងពេកា ... បានដឹកនាំកងទ័ពរបស់ពួកគេឡើង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​

អ្នកនិពន្ធនិយាយដូចជាទីក្រុងខ្លួនឯងគឺជាមនុស្សដែលរស់នៅក្នុងទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជននៅក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-metonymy)

មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួក​វង្ស​ដាវីឌបានឮសេចក្តីរាយការណ៍នេះ» ឬ «នរណាម្នាក់បានរាយការណ៍​ទៅពួក​វង្ស​របស់ដាវីឌ​» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

​ពួក​វង្ស​ដាវីឌ

ពាក្យថា «ផ្ទះ» គឺជាពាក្យប្រៀបធៀបសម្រាប់គ្រួសារដែលរស់នៅក្នុងផ្ទះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចអេហាសនិងអ្នកប្រឹក្សាយោបល់របស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ជនជាតិ​អារ៉ាមបាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​

ត្រង់ពាក្យថា «អារ៉ាម» និង «អេប្រាអិម» សំដៅទៅលើស្តេចរបស់ពួកគេ។ អេប្រាអិមត្រូវបានប្រើនៅទីនេះ ដើម្បីសំដៅទៅលើព្រះរាជាណាចក្រអ៊ុីស្រាអែលខាងជើងទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «រេស៊ីនដែលជាស្តេចស្រុកស៊ីរីកំពុងជួយពេកាជាស្តេចអ៊ុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ព្រះទ័យនៃ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ត្រូវញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក

ការញ័រនៃដួងចិត្តរបស់ពួកគេ នៅព័ត៌មាននេះត្រូវបានប្រៀបធៀបទៅនឹងរបៀបដែលដើមឈើរញ្ជួយនៅពេលដែលខ្យល់បក់ឆ្លងកាត់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អេហាស និងប្រជាជនរបស់ព្រះអង្គភ័យខ្លាចខ្លាំងណាស់» (សូមមើល: rc://*/ta/man/translate/figs-simile)