km_tn/isa/05/25.md

4.2 KiB
Raw Permalink Blame History

បាន​ជា​ព្រះ‌អម្ចាស់​ ព្រះ‌ពិរោធ​ទាស់​នឹង​

លោកអេសាយនិយាយពីសេចក្តីខ្ញាល់របស់ព្រះអម្ចាស់ដូចជាភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ព្រះ‌ពិរោធយ៉ាងខ្លាំង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់​លើក​ព្រះ‌ហស្ដនៃព្រះអង្គ ទាស់នឹង​គេហើយវាយប្រហារពួកគេផង

ព្យាការីនិយាយអំពីអនាគតដូចជាវាបានកើតឡើងរួចហើយ។ គាត់ធ្វើដូច្នេះដើម្បីទទូចថាទំនាយពិតជានឹងកើតឡើងមែន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងដាក់ទណ្ឌកម្មពួកគេដោយដៃដ៏មានឥទ្ធិពលរបស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-pastforfuture)

ព្រះជាម្ចាស់​លើក​ព្រះ‌ហស្ដនៃព្រះអង្គ ទាស់នឹង​គេ

ត្រង់ពាក្យ «ដៃ» សំដៅទៅលើអំណាច និងការគ្រប់គ្រងរបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្ហាញអំណាចរបស់ព្រះអង្គប្រឆាំងនឹងពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សាក‌សព

«សាក‌សព»

សាក‌សព​ដូច​ជា​សំរាម នៅ​​តាម​ដង​ផ្លូវ

សាកសពត្រូវបានអនុញ្ញាតិអោយដេកនៅតាមដងផ្លូវហាក់ដូចជាសំរាម។ ឃ្លានេះបញ្ជាក់ថាមនុស្សជាច្រើននឹងស្លាប់ ប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះដើម្បីបញ្ចុះពួកគេទេ។ ពាក្យថា «សំរាម» ក៏អាចត្រូវបានបកប្រែជា «បដិសេធ» ផងដែរ។ ឬ «លាមកសត្វ»។ (UDB) (សូមមើល: rc://*/ta/man/translate/figs-simile)

នៅក្នុងការទាំងអស់នេះ ព្រះ‌ពិរោធ​របស់ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ផ្ទុយទៅវិញ ព្រះអង្គ​លើក​ព្រះ‌ហស្ដ

«ទោះបីជារឿងទាំងអស់នេះបានកើតឡើងក៏ដោយក៏ព្រះអង្គនៅតែព្រះពិរោធ និងព្រះហស្តរបស់ព្រះអង្គ»

ព្រះអង្គ​លើក​ព្រះ‌ហស្ដសន្ធឹងចេញទៅរកគេ

ត្រង់ពាក្យ «ដៃ» តំណាងអំណាច និងការគ្រប់គ្រងរបស់ព្រះ។ លោកអេសាយនិយាយដូចជាព្រះអម្ចាស់ជាមនុស្សម្នាក់ដែលនឹងវាយអ្នកដទៃដោយកណ្តាប់ព្រះហស្តរបស់ព្រះអង្គ។ នេះជាពាក្យប្រៀបធៀបមួយសម្រាប់ព្រះអម្ចាស់ដែលដាក់ទោសអ៊ុីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងនៅតែត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy និង figs-metaphor)