km_tn/isa/05/13.md

3.6 KiB

ព័ត៌មានទូទៅ៖

ខគម្ពីរទាំងនេះប្រាប់ពីអ្វីដែលនឹងកើតឡើងចំពោះប្រជាជន ពីព្រោះពួកគេបានមិនស្តាប់បង្គាប់ព្រះជាម្ចាស់។

មនុស្សរបស់​យើងបាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ

នៅក្នុងទំនាយរឿងដែលនឹងកើតឡើងនាពេលអនាគតត្រូវបានគេសំដៅជាញឹកញាប់ដូចជាអ្វីដែលបានកើតឡើងរួចហើយ។ នេះសង្កត់ធ្ងន់ថាទំនាយនឹងក្លាយជាការពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្មាំងសត្រូវមកពីប្រទេសដទៃទៀតនឹងយកប្រជាជនអ៊ុីស្រាអែលរបស់យើងធ្វើជាទាសករ» (សូមមើល: rc://*/ta/man/translate/figs-pastforfuture)

ដោយ​ព្រោះ​ការ​ខ្វះ​ប្រាជ្ញា

អ្វីដែលពួកគេមិនយល់អាចត្រូវបានធ្វើឲ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ ​​«ពីព្រោះពួកគេមិនយល់ពីព្រះអម្ចាស់ ឬច្បាប់របស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំផងដែរ​ ហើយលេប​យក​ទាំង​ពួកអ្នក​ធំរបស់គេ

ឃ្លានេះនិយាយអំពីស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដែលឈរនៅទីនេះសម្រាប់ផ្នូរដល់សត្វដែលត្រៀមខ្លួនបរិភោគសត្វដទៃទៀត។ ឃ្លានេះបញ្ជាក់ថាមានមនុស្សជាច្រើននឹងស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីស្លាប់ប្រៀបបាននឹងសត្វឃ្លានដែលបានបើកមាត់របស់វាឲ្យស៊ីមនុស្សជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ទាំង​ប្រជា‌ជន​តូច‌តាចដែលសប្បាយចិត្តនិងគេ ក៏ត្រូវ​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹងដែរ

ព្យាការីនិយាយអំពីអនាគតហាក់ដូចជាវាកំពុងកើតឡើងឥឡូវនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ប្រជាជនអ៊ុីស្រាអែលជាច្រើនមនុស្សសំខាន់ និងមនុស្សសាមញ្ញមេដឹកនាំ និងអ្នកដែលចូលចិត្តពិធីជប់លៀងព្រៃនឹងចូលទៅក្នុងផ្នូរ» (សូមមើល: rc://*/ta/man/translate/figs-pastforfuture)