km_tn/isa/04/03.md

5.6 KiB

ដល់អ្នក​ដែលចាកចេញពី​ក្រុង​ស៊ីយ៉ូន​ហើយអ្នក​ដែលរស់នៅក្នុងក្រុង​យេរូ‌សាឡិម

សេចក្តីថ្លែងទាំងពីរនេះមានន័យដូចគ្នា។ ត្រង់ពាក្យថា «ដល់អ្នកដែល» មិនសំដៅទៅលើមនុស្សជាក់លាក់ទេតែសំដៅទៅលើមនុស្សទូទៅដែលនៅតែរស់នៅក្នុងក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាដែលនៅក្រុងយេរូសាឡិម» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-genericnoun]])

នឹង​ត្រូវហៅថាបរិសុទ្ធ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងហៅពួកគេថាបរិសុទ្ធ» ឬ «ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់» (UDB) (សូមមើល: rc://*/ta/man/translate/figs-activepassive)

គ្រប់គ្នាដែលរស់​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​នៅទីនោះផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាដែលមានឈ្មោះនៅក្នុងបញ្ជីនៃប្រជាជនដែលរស់នៅក្នុងក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-activepassive)

នៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូន

ឃ្លានេះនិយាយពីអំពើបាបដូចជាវាជាភាពកខ្វក់ខាងរាងកាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីព្រះអម្ចាស់ដកអំពើបាបរបស់កូនស្រីស៊ីយ៉ូនដូចអ្នកណាម្នាក់លាងសំអាតភាពកខ្វក់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

កូនស្រីក្រុងស៊ីយ៉ូន

អាចមានន័យថាទី ១) គឺ ស្ត្រីនៅក្រុងយេរូសាឡិម ឬ ទី២) ប្រជាជននៅក្រុងយេរូសាឡិម។

នឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម

«ស្នាមប្រឡាក់ឈាម» នេះតំណាងឲ្យអំពើហិង្សា និងឃាតកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយនឹងចាប់ពួកអ្នកនៅក្រុងយេរូសាឡិមដែលធ្វើបាបប្រជាជនស្លូតត្រង់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដោយ​អំណាច​នៃ​ការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយ​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុសផងដែរ

នេះជារបៀបដែលព្រះនឹងដកអំពើបាបចេញពីក្រុងយេរូសាឡិម។ ត្រង់ពាក្យថា «វិញ្ញាណ» ប្រហែលជាតំណាងឱ្យសកម្មភាពវិនិច្ឆ័យ និងដុត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយការវិនិច្ឆ័យ និងការឆាបឆេះភ្លើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ

អាចមានន័យថាទី ១) គឺ ព្រះអម្ចាស់នឹងដាក់ទោសប្រជាជនឬ ទី២) ព្រះអម្ចាស់នឹងប្រកាសថាប្រជាជនមានកំហុស។

​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុសផងដែរ

អាចមានន័យថាទី ១) គឺ នេះជាពាក្យប្រៀបធៀបដែលមានន័យថាព្រះអម្ចាស់នឹងដកមនុស្សមានបាបចេញពីស៊ីយ៉ូនដូចជាភ្លើងដកភាពមិនស្អាត ឬ ទី២) «ភ្លើងឆេះ»។ គឺជាឈ្មោះហៅក្រៅដែលតំណាងឲ្យការបំផ្លាញជាទូទៅនៃមនុស្សមានបាបទាំងអស់។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])