km_tn/isa/03/24.md

3.7 KiB
Raw Permalink Blame History

ខ្សែ​ក្រវាត់

ក្រណាត់មួយដែលមនុស្សពាក់ជុំវិញចង្កេះ ឬឆ្លងកាត់ទ្រូង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៣:១៨។

ខ្សែពួរ

នេះប្រហែលជាសំដៅទៅលើខ្សែពួរមួយដែលសត្រូវនឹងចងលើប្រជាជនយូដាពេលពួកគេចាប់ពួកគេ។ ឬមួយក៏ប្រហែលជាមានន័យថាស្ដ្រីនៅក្រុងយេរូសាឡិមនឹងមិនត្រូវពាក់អ្វីក្រៅពីសម្លៀកបំពាក់រដិបរដុប។

សក់មានរបៀបទៅជាគ្មានសក់វិញ

សក់មានរបៀប - «ក្បាលសក់ស្អាតរបស់ពួកគេនឹងត្រូវទំពែក»

ពួក​ប្រុសៗ​របស់​អ្នក​នឹង​ដួល ​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នកនឹង​ស្លាប់​ក្នុង​ចម្បាំង

ការដួលតំណាងឲ្យការស្លាប់ហើយដាវតំណាងឲ្យការប្រយុទ្ធ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សរបស់អ្នកនឹងត្រូវបានសម្លាប់នៅក្នុងសមរភូមិ ហើយមនុស្សខ្លាំងរបស់អ្នកនឹងត្រូវបានសម្លាប់នៅក្នុងសង្គ្រាម» ឬ «សត្រូវនឹងសម្លាប់ទាហានរបស់អ្នកនៅក្នុងសមរភូមិ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នៅទ្វារក្រុង​យេរូ‌សាឡិម ​​នឹង​យំ​សោក​ហើយកាន់​ទុក្ខ

លោកអេសាយនិយាយអំពីខ្លោងទ្វារទីក្រុងយំដូចជាពួកគេជាមនុស្ស ការប្រៀបធៀបចំពោះប្រជាជនដែលនឹងយំនៅតាមទីសាធារណៈក្បែរមាត់ទ្វារ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅក្រុងយេរូសាឡិមនឹងអង្គុយនៅមាត់ទ្វារក្រុង ហើយយំ និងកាន់ទុក្ខ» (សូមមើល: rc://*/ta/man/translate/figs-personification និងfigs-metonymy)

នាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង

លោកអេសាយនិយាយអំពីប្រជាជននៅក្រុងយេរូសាឡិមដែលគ្មាននរណាម្នាក់អាចរួចផុតពីខ្មាំងសត្រូវរបស់ពួកគេបានទេដូចជាពួកគេជាទីក្រុង និងដូចជាស្ត្រីដែលអង្គុយនៅលើដីដោយសារតែមិត្តភក្តិទាំងអស់របស់នាងបានបោះបង់ចោលនាង។ (UDB) (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])