km_tn/isa/03/04.md

3.1 KiB

យើង​នឹង​តាំង​ពួក​យុវជន ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ ហើយ​ពួក​យុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង

ឃ្លាទាំងនេះមានន័យថាជាមូលដ្ឋានដូចគ្នា។ អាចមានន័យថាទី ១) គឺ «ខ្ញុំនឹងដាក់មនុស្សវ័យក្មេងធ្វើជាអ្នកដឹកនាំរបស់ពួកគេហើយយុវជនទាំងនោះនឹងគ្រប់គ្រងលើពួកគេ» ឬ ទី២) «យុវជន» គឺជាការប្រៀបធៀបសម្រាប់មនុស្សសាមញ្ញ និងល្ងីល្ងើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងតែងតាំងពួកគេជាមេដឹកនាំដែលមានភាពចាស់ជរាដូចជាមនុស្សវ័យក្មេង ហើយមេដឹកនាំអាក្រក់ទាំងនោះនឹងគ្រប់គ្រងលើពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

យើង​នឹង​តាំង​ពួក​យុវជន

ត្រង់នេះពាក្យ «ខ្ញុំ» សំដៅទៅលើព្រះអម្ចាស់។ នេះក៏អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា» យើងនឹងតែងតាំងយុវជនឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

មនុស្សនឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​ម្នាក់ទៀតព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នានឹងធ្វើបាបអ្នកដទៃ ​ហើយនឹងធ្វើបាបអ្នកជិតខាង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មនុស្ស​ថ្នាក់​ទាប

«មនុស្សដែលគ្មានកិត្តិយស» ឬ «មនុស្សដែលគ្មាននរណាគោរព»

មនុស្ស​ថ្នាក់​ខ្ពស់​

«មនុស្ស​ថ្នាក់​ខ្ពស់​» ឬ «មនុស្សដែលអ្នកគ្រប់គ្នាគោរព»