km_tn/isa/01/27.md

3.3 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ដោយសេចក្ដី​សុចរិត

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ អាចមានន័យថាទី១) គឺ «ព្រះអម្ចាស់នឹងប្រោសលោះក្រុងស៊ីយ៉ូនពីព្រោះប្រជាជននៅទីនោះធ្វើអ្វីៗដែលត្រឹមត្រូវ ហើយព្រះអង្គនឹងលោះអ្នកដែលប្រែចិត្តព្រោះគេធ្វើអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលត្រឹមត្រូវ»។ ឬទី ២) «ព្រះអម្ចាស់នឹងប្រោសលោះក្រុងស៊ីយ៉ូនពីព្រោះព្រះអង្គសុចរិត ហើយព្រះអង្គនឹងលោះអ្នកដែលប្រែចិត្តដោយសារព្រះអង្គសុចរិត»។ (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-ellipsis]])

ក្រុងស៊ីយ៉ូន

នេះជាពាក្យកាត់សម្រាប់ «ប្រជាជនដែលរស់នៅលើភ្នំស៊ីយ៉ូន។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នកបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងបំផ្លាញអ្នកដែលបះបោរ និងអ្នកធ្វើបាបប្រឆាំងនឹងព្រះអង្គ»​ (សូមមើល: rc://*/ta/man/translate/figs-activepassive)

ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់ នឹងត្រូវវិនាសសទៅជាមួយគ្នា

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះអម្ចាស់នឹងដកពួកគេចេញឆ្ងាយពីគេទាំងស្រុង» ឬ «ព្រះអម្ចាស់នឹងសម្លាប់អស់អ្នកដែលបដិសេធព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-activepassive)