km_tn/isa/01/21.md

4.7 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

តើក្រុងដ៏ស្មោះត្រង់

ការប្រកាសនេះបង្ហាញពីកំហឹង និងភាពសោកសៅរបស់លោកអេសាយចំពោះប្រជាជនក្រុងយេរូសាឡិម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «មើលរបៀបដែលប្រជាជននៅក្រុងយេរូសាឡិមដែលស្មោះត្រង់នឹងព្រះ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បែជាខូចអស់ដូច្នេះ

លោកអេសាយបានប្រៀបធៀបប្រជាជនទៅនឹងស្ត្រីម្នាក់ដែលមិនស្មោះត្រង់នឹងប្តីរបស់នាង ប៉ុន្តែនាងដេកជាមួយបុរសដទៃទៀតដើម្បីប្រាក់។ ប្រជាជនលែងស្មោះត្រង់នឹងព្រះទៀតហើយ តែពួកគេគោរពបូជាព្រះមិនពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើដូចស្រីពេស្យា» (សូមមើល: rc://*/ta/man/translate/figs-metaphor)

នាងនិងពេញដោយសេចក្ដីសុចរឹត

ពាក្យថា «នាង» សំដៅទៅលើក្រុងយេរូសាឡិម និងប្រជាជននៅក្រុងនោះ។ អ្នកដែលសរសេរព្រះគម្ពីរច្រើនតែសំដៅទៅលើទីក្រុងនានាជាស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅក្រុងយេរូសាឡិមមានភាពយុត្តិធម៌ និងធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប៉ុន្តៃឥឡូវពោពេញដោយ ការកាប់សម្លាប់

ពាក្យថា «នាង» សំដៅទៅលើក្រុងយេរូសាឡិម និងប្រជាជននៅក្រុងនោះ។ អ្នកដែលសរសេរព្រះគម្ពីរច្រើនតែសំដៅទៅលើទីក្រុងនានាជាស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែឥឡូវនេះប្រជាជននៅក្រុងយេរូសាឡិមគឺជាឃាតក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ

អត្ថន័យដែលអាចទៅរួចគឺថាលោកអេសាយប្រើប្រាក់ និងស្រាជាឧទាហរណ៍សម្រាប់ទី១) ប្រជាជនក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដូចជាប្រាក់ដែលលែងស្អាត ហើយដូចជាស្រាដែលត្រូវបានលាយជាមួយទឹក»។ ឬ ទី២) អំពើល្អដែលប្រជាជនបានធ្វើពីមុន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកធ្លាប់ធ្វើអំពើល្អតែពេលនេះអំពើអាក្រក់របស់អ្នកធ្វើឲ្យអំពើល្អរបស់អ្នកគ្មានតំលៃ»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រាក់...មិនបរិសុទ្ធ

នរណាម្នាក់ត្រូវការសម្អាតប្រាក់ឲ្យបានញឹកញាប់បើមិនដូច្នោះទេវានឹងលែងភ្លឺទៀតហើយ។

ស្រា...ទឹក

ស្រាជាមួយទឹកនៅក្នុងវាមានរសជាតិតិចតួច ហើយដូច្នេះក៏មិនប្រសើរជាងទឹកដែរ។