km_tn/isa/01/19.md

2.8 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនយូដា។

ប្រសិនបើអ្នកមានចិត្តស្ដាប់តាមយើង

ត្រង់ពាក្យថា «ឆន្ទៈ» និង «គោរពប្រតិបត្តិ» ត្រូវបានប្រើរួមគ្នាដើម្បីបង្ហាញគំនិតតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើអ្នកស្ម័គ្រចិត្តគោរព» (សូមមើល: rc://*/ta/man/translate/figs-hendiadys)

អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ

«ដីនឹងមានអាហារឆ្ងាញ់សម្រាប់អ្នកបរិភោគ»

ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង

«ផ្ទុយទៅវិញបើអ្នករាល់គ្នាបដិសេធមិនស្ដាប់ ហើយមិនស្ដាប់តាមយើង»

អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ

ពាក្យថា «ដាវ» គឺសំដៅទៅលើសត្រូវរបស់ពួកយូដា។ ម្យ៉ាងទៀតពាក្យថា «លេបត្របាក់» ប្រៀបធៀបសត្រូវរបស់ជនជាតិយូដាមកសម្លាប់ពួកគេនឹងសត្វព្រៃដែលវាយប្រហារ និងស៊ីសត្វផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវរបស់អ្នកនឹងសម្លាប់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ពាក្យថា «មាត់» បញ្ជាក់ថាព្រះអម្ចាស់បានមានបន្ទូលហើយអ្វីដែលគាត់និយាយពិតជានឹងកើតឡើងមែន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់មានព្រះបន្ទូល» ឬ «ព្រះអម្ចាស់មានព្រះបន្ទូលថាការនេះនឹងកើតឡើង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)