km_tn/isa/01/16.md

3.2 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ឲ្យបានស្អាតចុះ

ត្រង់ឃ្លានេះព្រះប្រៀបធៀបមនុស្សម្នាក់ដែលឈប់ធ្វើបាបជាមួយអ្នកដែលលាងខ្លួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រែចិត្ត ហើយលាងសំអាតអំពើបាបចេញពីបេះដូងរបស់អ្នកដូចជាអ្នកលាងសំអាតភាពកខ្វក់ចេញពីរាងកាយរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរដកការអាក្រក់អ្នកប្រព្រឹត្ដ ពី​ភ្នែករបស់​យើង

ព្រះមិនបានប្រាប់ពួកគេឲ្យធ្វើអំពើអាក្រក់របស់ពួកគេនៅកន្លែងផ្សេងទៀតទេប៉ុន្តែត្រូវឈប់ធ្វើវាទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើអំពើអាក្រក់ដែលយើងឃើញអ្នកកំពុងធ្វើ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ស្វែងរកយុត្តិធម៌

ព្រះមានបន្ទូលអំពីមនុស្សដែលគាបសង្កត់អ្នកដទៃដូចជាពួកគេបានធ្វើឲ្យកោងអ្វីមួយដែលគួរតែត្រង់ ហើយព្រះអង្គអំពាវនាវឲ្យពួកគេធ្វើឲ្យវត្ថុនោះត្រង់ម្តងទៀត។ នាមអរូបី «ការគៀបសង្កត់» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ត្រូវប្រាកដថាមនុស្សដែលអស់សង្ឃឹមទាំងនោះដែលអ្នកបានធ្វើបាបលែងទទួលរងពីអំពើអាក្រក់ដែលអ្នកបានធ្វើចំពោះពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

ស្វែងរកយុត្តិធម៌ដល់ក្មេងកំព្រា

«មានភាពយុត្តិធម៌ចំពោះកុមារដែលមិនមានឪពុក»

ការពារស្ត្រីមេម៉ាយ

«ការពារស្ត្រីដែលប្តីរបស់ពួកគេបានស្លាប់»