km_tn/isa/01/12.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

តើនរណាតម្រូវឲ្យអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង?

ពាក្យថា «ជាន់ឈ្លី» មានន័យថាបោះជំហាន និងវាយដោយជើងរបស់អ្នក។ ព្រះកំពុងប្រើសំនួរមួយដើម្បីស្តីបន្ទោសប្រជាជនដែលរស់នៅក្នុងស្រុកយូដា។ ​សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាប្រាប់អ្នកឲ្យអង្គុយនៅតំណាក់របស់យើងទេ!» (សូមមើល: rc://*/ta/man/translate/figs-rquestion)

កុំយកតង្វាយដែលគ្មានន័យឡើយ

«កុំយកអំណោយឥតប្រយោជន៍របស់អ្នកមកឲ្យយើង»

និងផ្សែងដង្វាយរបស់អ្នកគឺយើង​ក៏​ធុញទ្រាន់

ត្រង់នាមអរូបី «គួរស្អប់ខ្ពើម» អាចបង្ហាញជាកិរិយាស័ព្ទ «ស្អប់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងស្អប់គ្រឿងក្រអូបដែលពួកបូជាចារ្យដុត» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង

អាចមានន័យថាទី១) គឺ «យើងមិនអាចអោយអ្នកប្រមូលផ្តុំគ្នាបានទេដោយសារតែអំពើអាក្រក់ដែលអ្នកធ្វើ» ឬ ទី២) «យើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងមើលអ្នកជួបជុំគ្នាបានទេដោយសារតែអំពើអាក្រក់ដែលអ្នកបានធ្វើ»។