km_tn/isa/01/07.md

4.8 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានបំផ្លាញប្រទេសរបស់អ្នក» ឬ «សត្រូវរបស់អ្នកបានបំផ្លាញប្រទេសរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ទីក្រុងជាច្រើនបស់អ្នកត្រូវបានឆេះ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានដុតបំផ្លាញទីក្រុងរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ

«អ្នកដែលមិនមែនមកពីប្រទេសរបស់អ្នកលួចដំណាំពីចម្ការរបស់អ្នកនៅពេលអ្នកមើល»

លេបត្របាក់ទាំងអស់

«ទទេហើយបំផ្លិចបំផ្លាញ»។ ប្រយោគនាមអរូបីនេះអាចត្រូវបានបង្ហាញជាឃ្លាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួកគេបានបំផ្លាញទឹកដីហើយគ្មាននរណាម្នាក់រស់នៅទីនោះទេ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ដោយជនជាតិបរទេសជាម្ចាស់វិញ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនចម្លែកបានផ្តួលរំលំប្រទេសរបស់អ្នក» ឬ «កងទ័ពបរទេសបានដណ្តើមយកបានទាំងស្រុង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ខ្ញុំបានចាកចេញពីកូនស្រីស៊ីយ៉ូន» (សូមមើល: rc://*/ta/man/translate/figs-activepassive)

កូនស្រីរបស់ស៊ីយ៉ូន

«កូនស្រី» នៃទីក្រុងមានន័យថាប្រជាជននៃទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនស៊ីយ៉ូន» ឬ «ប្រជាជនដែលរស់នៅស៊ីយ៉ូន» (សូមមើល: rc://*/ta/man/translate/figs-idiom)

ត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់

អាចមាន័យថាទី១) គឺ «បានក្លាយទៅជាតូចដូចជាខ្ទមនៅក្នុងចម្ការទំពាំងបាយជូរ ឬស្រក់នៅក្នុងសួនច្បារត្រសក់» (សូមមើល UDB) ឬទី ២) «នៅសល់ផ្លូវដែលកសិករទុកខ្ទមនៅចម្ការទំពាំងបាយជូរឬស្រក់នៅសួនច្បារត្រសក់ពេលគាត់ចប់ជាមួយពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-explicit]])

ដូចជា...ត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ

អត្ថន័យដែលអាចមានន័យមួយទៀតគឺ «ដូចជា...ត្រសក់។ ទីក្រុង គឺជាទីក្រុងឡោមព័ទ្ធ»