km_tn/isa/01/05.md

4.1 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនិយាយទៅកាន់ប្រជាជនយូដាក្នុងទម្រង់ជាកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរកាន់តែខ្លាំងឡើងៗ?

លោកអេសាយប្រើសំណួរទាំងនេះដើម្បីស្តីបន្ទោសប្រជាជនយូដា។ សំណួរអាចត្រូវបានបកប្រែជាប្រយោគមួយ។ ឃ្លាក៏អាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មផងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបន្តធ្វើអ្វីដែលព្រះអម្ចាស់ត្រូវដាក់ទណ្ឌកម្មអ្នក។ អ្នកបន្តបះបោរប្រឆាំងនឹងគាត់»។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-activepassive]])

អ្នករាល់គ្នា

ត្រង់ពាក្យថា «អ្នករាល់គ្នា» សំដៅទៅលើប្រជាជនដែលរស់នៅក្នុងប្រទេសយូដាហើយដូច្នេះគឺមានច្រើន។ (សូមមើល: rc://*/ta/man/translate/figs-you)

ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ

ការប្រៀបធៀបនេះប្រៀបធៀបប្រជាជាតិអ៊ុីស្រាអែលទៅនឹងមនុស្សម្នាក់ដែលត្រូវបានគេវាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគឺដូចជាមនុស្សម្នាក់ដែលក្បាលរបស់គាត់រងរបួសហើយបេះដូងខ្សោយ» ឬ «អ្នកដូចជាមនុស្សម្នាក់ដែលគំនិត និងចិត្តទាំងមូលឈឺ» (UDB) (សូមមើល: rc://*/ta/man/translate/figs-metaphor)

គ្មានកន្លែងណាដែលគេមិនវាយដំនោះឡើយ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន។ ឃ្លាក៏អាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មផងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់ផ្នែករបស់អ្នកត្រូវបានគេធ្វើបាប» ឬ «នរណាម្នាក់បានធ្វើបាបគ្រប់ផ្នែករបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-doublenegatives)

គេក៏មិនបាន​បិទ​ភ្ជិត ហើយនិងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ

ការប្រៀបធៀបនេះប្រៀបធៀបការដាក់ទណ្ឌកម្មដែលព្រះបានប្រទានដល់អ៊ុីស្រាអែលចំពោះរបួសខាងរាងកាយ។ ​ឃ្លាអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់បានបិទសម្អាតរុំ និងរុំរបួសពួកគេដោយប្រេង» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])