km_tn/hos/14/07.md

2.9 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

មនុស្សនឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង

ប្រជាជនអ៊ីស្រាអែលនឹងមករស់នៅក្រោមការថែរក្សារបស់ព្រះជាម្ចាស់ម្តងទៀត។ អ៊ីស្រាអែលនឹងរស់នៅក្រោមម្លប់របស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ

ភាពចម្រុងចម្រើនរបស់អ៊ីស្រាអែលគឺនៅក្នុងទម្រង់នៃសកម្ម។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រាទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន

ដូចជាស្រារបស់ល្បាណូនល្បី ដូចគ្នាអ៊ីស្រាអែលនឹងល្បីឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់កន្លែងទាំងអស់់នឹងស្គាល់ជាតិសាសន៍អ៊ីស្រាអែល»។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

តើ​យើងនឹងធ្វើយ៉ាងណាជាមួយរូបព្រះរបស់អ្នក?

អត្ថបទនេះបញ្ជាក់ថាព្រះជាម្ចាស់នឹងបញ្ឈប់ប្រជាជនអ៊ីស្រាអែលពីការថ្វាយបង្គំរូបព្រះ។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី

ដើមកកោះគឺជាដើមដែលមានស្លឹកបៃតងពេញមួយឆ្នាំ។ សំដៅទៅលើព្រះអម្ចាស់ និងព្រះពររបស់ព្រះអង្គចំពោះអ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ខ្លួនអ្នកនឹងចេញ​ផល​របស់​​យើង

នៅទីនេះ «ផលផ្លែ» ដំណាងឲ្យការល្អគ្រប់យ៉ាងដែលមកពីព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)