km_tn/hos/13/14.md

3.5 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ?

ព្រះអម្ចាស់ប្រើសំណួរនេះដើម្បីប្រាប់ប្រជាជនអ៊ីស្រាអែលថាព្រះអង្គនឹងមិនសង្គ្រោះពួកគេពីសេចក្តីស្លាប់។ ព្រះអង្គនឹងដាក់ទោសពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងមិនជួយសង្គ្រោះពួកគេពីសេចក្តីស្លាប់ទេ និងមិនសង្គ្រោះគេពីស្ថានមច្ចុរាជដែរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-parallelism]]))

​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ទីណា?

ព្រះអម្ចាស់មានបន្ទូលទៅកាន់ «សេចក្តីស្លាប់» និង «ស្ថានឃុំព្រលឹង» ដូចជាពួកគេជាមនុស្ស។ ព្រះអម្ចាស់ប្រើសំណួរដើម្បីមានបន្ទូលថាព្រះអង្គនឹងបំផ្លាញមនុស្សឆាប់ៗនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះយើងនឹងធ្វើឲ្យមានការហិនវិនាស ហើយនឹងធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្លាប់។ យើងនឹងបំផ្លាញគេហើយបញ្ជូនពួកគេទៅស្ថានឃុំព្រលឹង»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-rquestion]] និង rc://*/ta/man/translate/figs-parallelism)

សេចក្ដី​អាណិត​អាសូរ​ពួន​បាត់

ការដែលមានការអាណិតអាសូរគឺហាក់បីដូចជាវាជារបស់អ្វីមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​

មិនត្រូវគិតទៅលើការអាណិតអាសូឡើង ព្រោះនៅទីនេះនិយាយថាក្តីអាណិតអាសូបានពួនបាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងគ្មានក្តីអាណិតអាសូរដល់ពួកគេទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)