km_tn/hos/13/01.md

3.3 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

កាល​អេប្រាអុីម​និយាយ

លោកហូសេប្រើពាក្យថា «អេប្រាអ៊ីម» សំដៅទៅលើអាណាចក្រអ៊ីស្រាអែលទាំងមូល ហើយក៏ជាឈ្មោះមួយក្នុងចំណោមកុលសម្ពន្ធទាំងដប់ដែរ។ លោកហូសេហាក់បីដូចជានិយាយពីពេលដ៏យូរកន្លងមកហើយ គឺនៅពេលដែលអាណាចក្រខាងជើងនៅខ្លាំង និងស្មោះត្រង់ មិនដូចពេលនេះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មនុស្ស​រន្ធត់​ញាប់‌ញ័រ

ឃ្លាដែលបាត់ «ក្នុងចំណោមជាតិសាសន៍» គឺអាចឲ្យយើងយល់បាន។ ជាតិសាសន៍ផ្សេងទៀតមិនចុះចូលជាមួយអាណាចក្រខាងជើងទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានការញាប់ញ័រក្នុងចំណោមអ្នកដទៃ»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

គេ​បាន​លើកខ្លួន​ឡើង​ក្នុង​ពួក​អុីស្រា‌អែល

នៅទីនេះ «​លើកខ្លួន» មានន័យថាធ្វើឲ្យនរណាម្នាក់ក្លាយជាមនុស្សសំខាន់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តែ​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល ហើយ​ក៏​ស្លាប់​ទៅ

នៅពេលដែលប្រជាជនអេប្រាអ៊ីមចាប់ផ្តើមថ្វាយបង្គំព្រះបាល ពួកគេធ្លាក់ខ្សោយ ហើយសត្រូវរបស់ពួកគេវាយប្រហារពួកគេ។ នៅទីនេះ «ស្លាប់» សំដៅទៅលើជាតិសាសន៍ដែលធ្លាក់ខ្សោយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ឥឡូវ​នេះ​ អំពើ​បាបរបស់ពួកគេកាន់តែច្រើនឡើងៗ

នៅទីនេះ «ពួកគេ» សំដៅទៅលើកុលសម្ព័ន្ធបេនយ៉ាមីន និងជាតិសាសន៍អ៊ីស្រាអែលទាំងមូល ដែលដើរតាមគំរូរបស់អេប្រាអ៊ីម។

ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ

ផ្នែកមួយនៃការថ្វាយបង្គំរូបព្រះគឺការថើបរូបព្រះនោះដែលមានរូបរាងដូចកូនគោ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)