km_tn/hos/12/07.md

2.8 KiB

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេបាននិយាយពីអ៊ីស្រាអែល។

ជញ្ជីងមិនត្រឹមត្រូវ

ឈ្មួញប្រើជញ្ជីងដែលមិនត្រឹមត្រូវសម្រាប់ថ្លឹងប្រាក់ ឬក៏របស់របរដែលពួកគេទិញលក់។

ពួកគេចូលចិត្តបោកប្រាស់

ពួកឈ្មួញបោកប្រាស់អតិថិជនរបស់ពួកគេដោយកុហកពួកគេ ហើយយកប្រាក់ពីគេច្រើនជាងអ្វីដែលជាការពិត។

ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយមានន័យថាប្រជាជនអេប្រាអ៊ីមចាត់ទុកខ្លួនឯងថាជាអ្នកស្តុកស្តម្ភ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ

ការក្លាយជាអ្នកមានដោយការរកស៊ី គឺជារបៀបរកទ្រព្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងរកបានប្រាក់ច្រើន»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​អ្វី​ឡើយ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយបញ្ជាក់ថាប្រជាជនអេប្រាអ៊ីមចាត់ទុកខ្លួនឯងជាអ្នកមិនមានកំហុស។ យើងរៀនបានថាអ្នកដែលបានប្រព្រឹត្តអំពើបាប គឺនិយាយដូចជាគេមិនបានប្រព្រឹត្តបាបសោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនអាចរកឃើញថាខ្ញុំបានប្រព្រឹត្តអំពើបាបអ្វីឡើយ»។ (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metaphor]])