km_tn/hos/12/01.md

3.8 KiB

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

អេប្រាអុីម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់

នៅទីនេះ «អេប្រាអ៊ីម» តំណាងឲ្យប្រជាជនទាំងអស់របស់អ៊ីស្រាអែល។ «ខ្យល់» តំណាងឲ្យអ្វីដែលគ្មានប្រយោជន៍ ឬក៏បណ្តោះអាសន្ន។ ប្រជាជនអ៊ីស្រាអែលធ្វើការដែលមិនអាចជួយពួកគេបាន គឺប្រៀបដូចជាពួកគេបានបរិភោគខ្យល់។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត

ខ្យល់ពីទិសខាងកើតគឺជាខ្យល់ក្តៅខ្លាំង ហើយបំផ្លាញដី។ នៅទីនេះតំណាងឲ្យអ្វីដែលបំផ្លាញ។ ប្រជាជនបានធ្វើអ្វីដែលបំផ្លាញខ្លួនឯង គឺដូចជាពួកគេដើរតាមខ្យល់ពីទិសខាងកើត។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ហើយ​បញ្ជូន​ប្រេង​ទៅ​អេស៊ីប

ប្រជាជនអ៊ីស្រាអែលបានបញ្ជូនប្រេងអូលីវទៅថ្វាយស្តេចអេស៊ីបដើម្បីបញ្ចុះបញ្ចូលឲ្យស្តេចជួយពួកគេ។

ព្រះ‌អម្ចាស់​មាន​ក្ដី​ក្ដាំង​នឹង​យូដា

ព្រះអម្ចាស់លើកឡើងថាប្រជាជនយូដាបាបប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ ហើយបានផ្តាច់សម្ពន្ធមេត្រី គឺប្រៀបដូចជាព្រះអម្ចាស់ចោទប្រកាន់ពួកគេនៅក្នុងតុលាការ។ សូមមើលការបកប្រែស្រដៀងគ្នានៅក្នុងជំពូក ៤:១។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប្រឆាំងនឹង​យូដា...​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ​សង​ដល់គេ​តាម​អំពើដែលគេបានប្រព្រឹត្ត

នៅទីនេះ «យូដា» និង«យ៉ាកុប»ទាំងពីរនេះដំណាងឲ្យប្រជាជនយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំងនឹងប្រជាជនយូដា...ដាក់ទោសពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត...សងដល់គេសម្រាប់អ្វីដែលពួកគេបានធ្វើ»។ (សូមមើលៈ igs-doublet និង rc://*/ta/man/translate/figs-metonymy)

ប្តឹង

នេះជាការប្តឹងប្តល់របស់មនុស្សម្នាក់ចំពោះម្នាក់ទៀតនៅក្នុងតុលាការស្របតាមច្បាប់។ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។