km_tn/hos/11/08.md

3.4 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីអ៊ីស្រាអែល។

អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ធ្វើអីឲ្យអ្នក? អុីស្រា‌អែល​អើយ តើ​យើង​អាច​ធ្វើអីឲ្យដល់អ្នក?

ព្រះអម្ចាស់ស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គណាស់ ព្រះអង្គមិនបំផ្លាញពួកគេទាំងស្រុងឡើយ។ សំណួរនេះត្រូវបកប្រែជាប្រយោគស្រប។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងមិនបោះបង់ចោលអ្នកឡើយ អេប្រាអ៊ីមអើយ។ យើងនឹងមិនប្រគល់អ្នកទៅសត្រូវរបស់អ្នកឡើយ អ៊ីស្រាអែលអើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ?

ព្រះអម្ចាស់ស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គណាស់ព្រះអង្គមិនបំផ្លាញពួកគេទាំងស្រុងឡើយ។ សំណួរនេះត្រូវបកប្រែជាប្រយោគស្រប។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនចង់ប្រព្រឹត្តចំពោះអ្នកដូចយើងបានធ្វើចំពោះអាដម៉ាឡើយ ឬធ្វើឲ្យអ្នកដូចក្រុងសេបោឡើយ ជាក្រុងដែលយើងបំផ្លាញរួមជាមួយក្រុងសូដុម» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​មនុស្ស​ទេ

ព្រះជាម្ចាស់មិនដូចមនុស្សឡើយ ដែលតែងតែសម្រេចចិត្តលឿនក្នុងការសងសឹក។

ចិត្តរបស់យើងប្តូរនៅក្នុងយើង

នៅទីនេះ «ចិត្ត» តំណាងឲ្យបំណងប្រាថ្នារបស់ព្រះអម្ចាស់ និងការសម្រេចចិត្តរបស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ

ពាក្យជានាមថា «កំហឹង» អាចលើកឡើងជាគុណនាម «ខឹង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនអាចមករកអ្នក ហើយខឹងអ្នកបានទេ» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)