km_tn/hos/11/05.md

3.0 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

តើពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ទេឬ?

សំណួរនេះមានន័យថាប្រជាជាតិអ៊ីស្រាអែលនឹងក្លាយទៅជាទាសករម្តងទៀតនៅស្រុកអេស៊ីប។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើជន‌ជាតិ​អាស្ស៊ីរី​នឹងមិន​គ្រប់‌គ្រង​លើ​ពួក​គេ ដោយសារ​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រកយើង​វិញ​ទេឬ?

ប្រជាជាតិអ៊ីស្រាអែលនឹងត្រូវអាស្ស៊ីរិគៀរយកទៅជាឈ្លើយព្រោះពួកគេមិនស្មោះត្រង់ជាមួយព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដាវនឹងធ្លាក់លើក្រុង​របស់​ពួក​គេ

នៅទីនេះ «ដាវ» តំណាងឲ្យសត្រូវរបស់អ៊ីស្រាអែលដែលនឹងត្រូវបំផ្លាញទីក្រុងរបស់អ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បំផ្លាញរនុកទ្វារក្រុងរបស់ពួកគេ

ទ្វារផ្តល់សុវត្តិភាពពីការទន្ទ្រានពីសត្រូវរបស់ពួកគេ ហើយរនុកការពារទ្វារដែលបិត។ ការបំផ្លាញរនុកទ្វារមានន័យថាការដកសុវត្តិភាពរបស់មនុស្សចេញ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទោះពួក​គេ​ស្រែកទៅទីដ៏ខ្ពស់

នៅទីនេះព្រះអម្ចាស់មានបន្ទូលពីអង្គទ្រង់ផ្ទាល់ជាបុរសទីបី។ ក៏អាចលើកឡើងជាបុរសទីមួយដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាពួកគេស្រែករកយើង នៅទីដ៏ខ្ពស់»។ (សូមមើលៈ rc://*/ta/man/translate/figs-123person)

គ្មាននរណាម្នាក់ជួយពួកគេទេ

ព្រះអម្ចាស់មិនអនុញ្ញាតិឲ្យនរណាម្នាក់ជួយអ៊ីស្រាអែលឡើយ ព្រោះពួកគេបានងាកឆ្ងាយពីព្រះអង្គ។