km_tn/hos/10/12.md

2.4 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌

​សេចក្ដី​សុចរិត និងសម្ពន្ធមេត្រីស្មោះត្រង់គឺប្រៀបដូចជាគ្រាប់ពូជដែលគេអាចព្រោះ និងច្រូតកាត់បាន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី

នៅពេលដែលដីមិនទាន់​ «ភ្ជួរ» នោះយើងមិនអាចដាំដុះបានទេ។ ព្រះអម្ចាស់ចង់ឲ្យមនុស្សប្រែចិត្ត ដូច្នេះ គេអាចចាប់ផ្តើមធ្វើអ្វីដែលត្រឹមត្រូវ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​អយុត្តិធម៌

អំពើអាក្រក់ និងអំពើអយុត្តិធម៌ គឺប្រៀបបីដូចជាដំណាំដែលអាចព្រោះបាន ហើយប្រមូលផលបាន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់

លទ្ធផលនៃការបោកប្រាស់គឺប្រៀបដូចជាអាហារដែលអាចបរិភោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះអ្នករងទុកដោយសារផលនៃការដែលអ្នកបោកប្រាស់គ្នាទៅវិញទៅមក»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)