km_tn/hos/10/07.md

2.7 KiB

ស្តេចស្រុកសាម៉ារីនឹងត្រូវបំផ្លាញ

ការនេះលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអាស្ស៊ីរីនឹងបំផ្លាញស្តេចស្រុកសាម៉ារី»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ប្រៀប​បី​ដូចកម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក

មានន័យថាស្តេចស្រុកសាម៉ារីនឹងគ្មានអ្នកជួយសង្គ្រោះ គឺដូចជាកំណាត់ឈើដែលអណ្តែតត្រសែតលើផ្ទៃទឹក។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ចំណែក​ឯ​ទីសក្ការ​ទាំង‌ឡាយ​ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ

ការនេះលើកឡើងជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអាស្ស៊ីរីនឹងបំផ្លាញទីសក្ការៈទាំងឡាយ ជាកន្លែងដែលប្រជាជនប្រព្រឹត្តការអាក្រក់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា «ចូរ​ជួយ​លាក់​យើង​ផង!» ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា «ចូរ​រលំ​សង្កត់​លើ​យើងមក!»

មនុស្សមិនទម្រាប់និយាយទៅអ្វីដែលមិនចេះគិត ឬមិនចេះស្តាប់ពួកគេឡើយ។ អ្នកបកប្រែអាចជ្រើសរើសក្នុងការប្រើពាក្យផ្សេងៗគ្នានៅក្នុងអត្ថបទនេះបើភាសារបស់គេមិនអាចប្រើពាក្យទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនឹងនិយាយថា៖ «យើងសង្ឃឹមថាភ្នំនឹងគ្របលើយើង!» ហើយ «យើងចង់ឲ្យភ្នំតូចៗសង្កត់លើយើងដែរ!» (សូមមើលៈ rc://*/ta/man/translate/figs-apostrophe)