km_tn/hos/09/08.md

4.1 KiB

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ

«អ្នកយាមល្បាត» មើលខាងក្រៅក្រុងថាតើអាសន្នអ្វីកើតឡើងឬទេ។ ព្យាការីព្រមាននៅពេលពួកគេប្រព្រឹត្តអំពើបាប ហើយស្ថិតក្នុងគ្រោះថ្នាក់ពីការដាក់ទោសពីព្រះជាម្ចាស់ គឺប្រៀបដូចជាអ្នកយាមទ្វារក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្យាការីគឺដូចជាអ្នកយាមរបស់ព្រះជាម្ចាស់លើអេប្រាអ៊ីម»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ

ការបកប្រែខ្លះបកកន្លែងនេះថា «ព្យាការីជាមួយនឹងព្រះជាម្ចាស់របស់ខ្ញុំគឺជាអ្នកយាមល្បាតលើអេប្រាអ៊ីម»។

ព្យាការីគឺ

សំដៅទៅលើព្យាការីជាទូទៅដែលព្រះអម្ចាស់បានចាក់ប្រេងតាំងឲ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកព្យាការីគឺ» ឬ «ព្យាការីពិតប្រាកដគឺ»។ (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

អេប្រាអ៊ីម

នៅទីនេះ «អេប្រាអ៊ីម» ដំណាងឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី

«អន្ទាក់ចាប់សត្វស្លាប» គឺជាអន្ទាក់ដែលគេប្រើសម្រាប់ចាប់សត្វស្លាប។ មានន័យថាប្រជាជនអ៊ីស្រាអែលធ្វើអ្វីៗគ្រប់យ៉ាងដែលគេអាចធ្វើបានដើម្បីបញ្ឈប់ព្យាការីរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដាក់អន្ទាក់គ្រប់កន្លែងទាំងអស់ដែលគាត់ទៅ» ឬ «ប្រជាជនធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យគាត់មានបញ្ហា។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ

«ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ហើយកាន់តែពុករលួយដូចដែលពួកគេធ្លាប់ធ្វើយូរណាស់មកហើយនៅែគីបៀរ»។ នេះប្រហែលជាសំដៅទៅលើសកម្មភាពដ៏រន្ធត់ដែលកុលសម្ពន្ធបេនយ៉ាមីនបានធ្វើនៅក្នុងគម្ពីរចៅហ្វាយជំពូក ១៩ដល់២១។