km_tn/hos/09/07.md

3.3 KiB

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត

លោកហូសេបាននិយាយឃ្លាស្រដៀងគ្នាទាំងពីរនេះមកដើម្បីបញ្ជាក់ថាព្រះអម្ចាស់នឹងកាត់ទោសប្រជាជនអ៊ីស្រាអែលឆាប់ៗនេះដោយសារអំពោះអាក្រក់របស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី

ប្រយោគទាំងនេះជាធម្មតាមានន័យដូចគ្នា។ អត្ថន័យដែលអាចទៅរួចគឺ ១) ពួកអ្នកដែលទាក់ទងនឹងពួកព្យាការីជាមនុស្សឡប់សតិ ឬ២) គឺថាពួកព្យាការីបានត្រឡប់ទៅជាឆ្គួតដោយសារតែអំពើបាបដែលប្រជាជនបានធ្វើ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី

នៅទីនេះ «ព្យាការី»​ និង «អ្នកលើកទឹកចិត្ត» ទាំងពីរនាក់ជាមនុស្សដែលទទួលព្រះបន្ទូលពីព្រះអម្ចាស់។ ការនេះបានបរិយាយថាអ្នកទាំងនេះគឺជាហោរាក្លែងក្លាយ ហើយទោះជាយ៉ាងណាក៏គេទទួលព្រះបន្ទូលពីព្រះអម្ចាស់ដែរ។ (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-explicit]])

ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក

ឃ្លាថា «កំហុសដ៏ធ្ងន់» និង «អំពើឃោឃៅដ៏ច្រើន» មានន័យស្រដៀងគ្នា។ កំហុសរបស់មនុុស្សបង្ហាញពីភាពមិនចុះសម្រុងជាមួយព្រះអម្ចាស់ និងជាមួយព្យាការីរបស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)