km_tn/hos/09/05.md

4.2 KiB

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

លោកហូសេបានប្រើសំណួរដើម្បីបញ្ជាក់ថាប្រជាជននឹងមិនអាចធ្វើកម្មវិធីបុណ្យរបស់ពួកគេបានទៀតទេនៅពេលដែលសត្រូវរបស់ពួកគេវាយប្រហារពួកគេ ​និងគៀរពួកគេទៅជាឈ្លើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងមិនអាចប្រាព្ធពិធីបុណ្យដែលព្រះអម្ចាស់ប្រទានដល់អ្នកបានទៀតទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ថ្ងៃ​បុណ្យ សំខាន់ៗ...​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់

ទាំងពីរនេះមានន័យដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

បើពួកគេរត់គេច

នៅទីនេះ «ពួកគេ» នៅតែសំដៅទៅលើប្រជាជនអ៊ីស្រាអែល។ អ្នកអាចលើកឡើងពាក្យនេះជាបុរសទីពីរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើពួកគេរត់គេច» (សូមមើលៈ rc://*/ta/man/translate/figs-123person)

ទឹកដី​អេស៊ីប​ទទួល​ពួក​គេ ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប

អេស៊ីប និងណូប គឺសំដៅទៅលើមនុស្សដែលស្នាក់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាហានរបស់អេស៊ីបនឹងឡោមព័ទអ្នក។ អ្នកនឹងស្លាប់នៅទីនោះ ហើយមនុស្សនៅក្រុងណូបនឹងកប់អ្នក»។ (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ

ខ្ញែដុះនៅកន្លែងដែលប្រជាជនអ៊ីស្រាអែលទុកប្រាក់ គឺចង់និយាយថាខ្ញែជាសត្រូវរបស់មនុស្សដែលអាចយកទ្រព្យសម្បត្តិរបស់អ៊ីស្រាអែលទៅធ្វើជារបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញែមុតស្រួចនឹងដុះនៅកន្លែងដែលពួកគេទុកប្រាក់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅ​ក្នុង​គុម្ព​ខ្ញែ ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ

នៅទីនេះ «ខ្ញែ» និង «បន្លា» មានន័យដូចគ្នា។ ការដែលដុះខ្ញែ និងដុះបន្លាដំណាងឲ្យដីដែលមិនបង្កើតផល ហើយដូចជាវាលរហោស្ថាន។ (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metonymy]])

ជំរំរបស់ពួកគេ

នៅទីនេះ «ជំរំ» តំណាងឲ្យផ្ទះរបស់ជនជាតិអ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)