km_tn/hos/07/10.md

2.6 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

អំនួត​របស់​អុីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង

ការរៀបរាប់ (អំនួត) ប្រៀបដូចជាមនុស្សដែលធ្វើការចោទប្រកាន់ប្រជាជនអ៊ីស្រាអែលនៅក្នុងតុលាការ។ ការនេះមានន័យថាអាកប្បកិរិយា និងឥរិយាបទអំនួតបង្ហាញថាពួកគេនឹងសោកស្តាយដោយមិនបានស្តាប់បង្គាប់ព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ទេ

ការមិនចាប់អារម្មណ៍របស់អ៊ីស្រាអែលចំពោះព្រះអម្ចាស់ គឺប្រៀបដូចជាពួកគេវង្វេង ហើយពួកគេមិនព្យាយាមស្វែងរកព្រះអង្គទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ទេ ហើយក៏មិនផ្តោតអារម្មណ៍លើព្រះអង្គដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង

នៅត្រង់នេះ «ទាំងនេះ» សំដៅទៅលើការដែលព្រះជាម្ចាស់អនុញ្ញាតិជនបរទេសវាយប្រហារពួកគេដើម្បីធ្វើឲ្យពួកគេខ្សោយ។

អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ

សត្វព្រាបគឺជាសត្វដែលគេគិតថាគ្មានប្រាជ្ញាទាល់តែសោះ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

អេស៊ីប...អាស្ស៊ីរី

ជាតិសាសន៍ទាំងនេះជាជាតិសាសន៍ដែលខ្លាំងពូកែដែលអ៊ីស្រាអែលអាចសុំជំនួយ។