km_tn/hos/07/03.md

3.5 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។ នៅកន្លែងផ្សេងៗភាសាហេព្រេីរមិនច្បាស់លាស់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបកប្រែដោយរៀបរាប់អំពីអ្នកនៅក្នុងវាំងដែលមិនស្មោះត្រង់ជាមួយព្រះជាម្ចាស់ ហើយរៀបគម្រោងបញ្ចប់ជីវិតនយោបាយរបស់ស្តេច ហើយបន្ទាប់មកក៏យកគម្រោងរបស់គេមក។ ការនេះហាក់បីដូចជាកើតឡើងច្រើនជាមួយលើក។ អំពើឧក្រិដ្ឋនេះគឺលើកឡើងជាការបង្ហាញពីអំពើអាក្រក់ដែលធ្វើឲ្យជាតិសាសន៍នេះលេចលង់។

ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់

ប្រជាជនបានប្រព្រឹត្តអំពើផិតក្បត់ខាងវិញ្ញាណដោយការថ្វាយបង្គំរូបព្រះ និងភាពមិនស្មោះត្រង់ចំពោះព្រះអម្ចាស់។ ពួកគេក៏ប្រហែលជាមិនស្មោះត្រង់ចំពោះប្តី ឬប្រពន្ធរបស់ខ្លួនដែលដោយរួមរស់ជាមួយអ្នកផ្សេង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ ដែល​អ្នក​ដុត​នំបុ័ង​

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ មានន័យថាមនុស្សមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការប្រព្រឹត្តការអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាឡដែលត្រូវអ្នកដុតនំដុតកំដៅ»។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-activepassive]])

​រៀបចំ​ម្សៅ

នេះជាផ្នែកមួយដែលជាដំណើរការក្នុងការធ្វើនំប័ុង។

នៅ​ថ្ងៃ​បុណ្យ​​ស្ដេចរបស់យើង

នេះប្រហែលជាកម្មវិធីបុណ្យដែលបង្កើតឡើងដោយស្តេច។

ហើយ​ចូល​ដៃ

នេះប្រហែលជាមានន័យថាការរួបរួម ឬការចូលរួមជាមួយនរណាម្នាក់។ វាអាចមានន័យថាស្តេចចូលរួមជាមួយមន្ត្រីរបស់ព្រះអង្គដើម្បីឡកឡឺយរឿងអ្វីមួយ ឬឡកឡឺយនរណាម្នាក់ដែលត្រូវឡកឡឺយ ទោះបីជាព្រះជាម្ចាស់ក៏ដោយ។ (សូមមើលៈ​​ See: rc://*/ta/man/translate/figs-idiom)