km_tn/hos/05/12.md

2.4 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីយូដា និងអ៊ីស្រាអែល។

យើង​ប្រៀប​បាន​នឹង​អង្គែ ដែល​ស៊ី​ពួក​អេប្រាអ៊ីម ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា

អង្គែនៅលើរោមសត្វ និងដំបៅនៅលើឈើទាំងពីរសុទ្ធតែបំផ្លាញ។ ព្រះជាម្ចាស់នឹងបំផ្លាញជាតិសាសន៍ទាំងពីរនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

អង្គែ...ដំបៅ

ទាំងពីរនេះអាចបកប្រែតាមរបៀបផ្សេងៗ ព្រោះពាក្យជាភាសាហេព្រេីរគឺទាំងទូលំទូលាយ ហើយមិនច្បាស់លាស់។

ពេលអេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ

ទាំងអេប្រាអ៊ីម (អាណាចក្រខាងជើងរបស់អ៊ីស្រាអែល) និង យូដា (អាណាចក្រខាងត្បូងរបស់អ៊ីស្រាអែល) ដឹងខ្លួនថាពួកគេស្ថិតក្នុងគ្រោះថ្នាក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​​អាស្ស៊ីរី ហើយយូដាចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ស្តេចអធិរាជ

អេប្រាអ៊ីម និងយូដាបានសុំឲ្យស្តេចអាស្ស៊ីរីជួយ ជាជាងសុំជំនួយពីព្រះអម្ចាស់។ «ស្តេចអធិរាជ» គឺតូចតាចណាស់សម្រាប់ស្តេចអាស្ស៊ីរី។

ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច

នៅទីនេះ «គាត់» សំដៅលើស្តេចស្រុកអាស្ស៊ីរី។