km_tn/hos/05/05.md

3.6 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

អំនួត​របស់​អុីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​គេ

នៅត្រង់នេះរៀបរាប់ពី «អំនួត» ថាជាមនុស្សដែលចោទប្រកាន់ប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងតុលាកា។​ ឥរិយាបទ និងអាកប្បកិរិយាអួតបំប៉ោងរបស់គេបានបង្ហាញថាពួកគេមិនស្តាប់បង្គាប់ព្រះអម្ចាស់ឡើយ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដូច្នេះ អុីស្រា‌អែល និង​អេប្រាអ៊ីម នឹងជំពប់​ដួល ដោយកំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ

អាណាចក្រទាំងពីរនេះនឹងលែងស្តាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ដោយសារតែអំនួត និងអំពើបាបរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា

អត្ថន័យដែលអាចទៅរួចគឺ ១) មានន័យថាប្រជាជនអ៊ីស្រាអែលបានរៀបការជាមួយមនុស្សមកពីជាតិសាសន៍ផ្សេង ហើយមានកូនជាមួយពួកគេ ឬ ២) មានន័យថាឪពុកម្តាយជាជនជាតិអ៊ីស្រាអែលមិនស្មោះត្រង់ជាមួយព្រះអម្ចាស់ ហើយបានបង្រៀនកូនរបស់ពួកគេឲ្យថ្វាយបង្គំរូបព្រះ។

ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ

ប្រជាជនអ៊ីស្រាអែលបានប្រារព្ធបុណ្យចូលខែ។ នៅត្រង់នេះការបញ្ជាក់ហាក់បីដូចជារៀបរាប់អំពីបុណ្យចូលខែដែលនឹងសត្វតិរច្ឆានដែលនឹងស៊ីមនុស្ស និងស្រែរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាពិបាកក្នុងការបកប្រែការលើកឡើងនេះ មានការបកប្រែជាច្រើនដែលបកមិនត្រូវ។ ទោះជាយ៉ាងណាក៏ដោយ អត្ថន័យទូទៅគឺថាព្រះជាម្ចាស់នឹងដាក់ទោសមនុស្សដោយសារភាពមិនស្មោះត្រង់របស់ពួកគេចំពោះព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)