km_tn/hos/04/15.md

3.7 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីយូដា និងអ៊ីស្រាអែល។

មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុសទេ

ព្រះជាម្ចាស់ជ្រាបថាតើអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបអ្វីខ្លះ ហើយមិនចង់ឲ្យយូដាធ្វើបែបនេះដែលឡើយ។

កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន

ប្រជាជននៅក្នុងស្រុកយូដាត្រូវបានប្រមានថាកុំឲ្យឡើងទៅគឺលកាល ឬទីបេតអាវេនដើម្បីថ្វាយបង្គំរូបព្រះនៅក្នុងកន្លែងទាំងនោះ។ គឺលកាលគឺជាកន្លែងមួយដែលគេធ្លាប់ថ្វាយបង្គំព្រះអម្ចាស់ ប៉ុន្តែ វាក្លាយទៅជាកន្លែងថ្វាយបង្គំរូបព្រះ។

បេតអាវែន

ជាទីក្រុងដែលនៅឯព្រំប្រទល់នៃអាណាចក្រអ៊ីស្រាអែលភាគខាងជើង និងកុលសម្ព័ន្ធបេនយ៉ាមីននៅភាគខាងត្បូង។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ដូច​គោ​ញី​កៀច

អ៊ីស្រាអែលប្រៀបដូចជាគោស្ទាវដែលមិនស្តាប់តាមម្ចាស់របស់វា។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

តើព្រះ‌អម្ចាស់​នឹងឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​បាន​ដូច្នេះទៅ?

ព្រះអម្ចាស់បានប្រើសំណួរដើម្បីបញ្ជាក់ថាព្រះអង្គមិនអាចបន្តថែរក្សាមនុស្សព្រោះពួគេរឹងរូស។ ព្រះអម្ចាស់នឹងមិនថែរក្សាប្រជាជនរបស់ព្រះអង្គទៀតទេ ប្រៀបបីដូចជាអ្នកគង្វាលដែលមិនអាចយកចៀមរបស់ខ្លួនទៅឯវាលដើម្បីឲ្យវាស៊ីចំណីបានដោយសារវារឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងមិនឃ្វាលមនុស្សដែលបះបោរឡើយ»។ ឬ «ដូច្នេះព្រះអម្ចាស់នឹងមិនបន្តមើលថែពួកគេទៀតឡើយ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-rquestion]])

តើព្រះអម្ចាស់នឹងអាច

នៅទីនេះព្រះអម្ចាស់មានបន្ទូលពីអង្គទ្រង់ផ្ទាល់នៅក្នុងទំរង់បុរសទីបី។ យើងក៏អាចលើកឡើងជាបុរសទីមួយដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើយើងអាច» (សូមមើលៈ rc://*/ta/man/translate/figs-123person)