km_tn/hos/04/06.md

3.1 KiB

ព័ត៌មានទូទៅៈ

នៅក្នុងជំពូក ៤:៦ ព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកបូជាចារ្យអំពីប្រជាជនអ៊ីស្រាអែល។ ប៉ុន្តែ នៅក្នុងជំពូក ៤:៧ ព្រះអង្គមានបន្ទូលអំពីពួកបូជាចារ្យ មិនមែនទៅកាន់ពួកគេទេ។ សម្រាប់អ្នកបកប្រែក៏អាចយកគំរូតាម UDB, ដែលបានរៀបរាប់ថាព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកបូជាចារ្យ ទាំងនៅក្នុងជំពូក ៤:៧។

ប្រជា‌ជន​របស់​យើងត្រូវ​វិនាស ពីព្រោះ​ពួក​គេ​គ្មានប្រាជ្ញា

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនរបស់យើងគឺកំពុងតែវិនាសដោយសារអ្នកជាបូជាចារ្យ អ្នកមិនបានបង្រៀនគេឲ្យបានត្រឹមត្រូវដើម្បីឲ្យគេគោរពយើងទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ប្រាជ្ញា

នៅកន្លែងនេះ «ប្រាជ្ញា» សំដៅលើចំណេះដឹងពីព្រះជាម្ចាស់។ (សូមមើលៈ​ rc://*/ta/man/translate/figs-explicit)

កិត្តិយស​របស់​ពួក​គេ ​ទៅ​ជាការ​​អាម៉ាស់វិញ

អត្ថន័យដែលអាចទៅរួចគឺ ១) «ការគោរព» នេះជាការប្រៀបធៀបដែលដំណាងឲ្យព្រះអម្ចាស់​ ហើយ «ការអាម៉ាស់» គឺជាការប្រៀបធៀបដែលតំណាងឲ្យរូបព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេឈប់ថ្វាយបង្គំយើង ជាព្រះដែលពួកគេត្រូវគោរព ហើយឥឡូវនេះបានថ្វាយបង្គំរូបព្រះដ៏គួរឲ្យអាម៉ាស់» ឬ ២)ការបកប្រែគម្ពីរខ្លះបកប្រែថា «យើងនឹងប្តូរពីការគោរពទៅជាភាពអាម៉ាស់វិញ»។ ការនេះមានន័យថាព្រះអម្ចាស់នឹងដកការដែលពួកបូជាចារ្យត្រូវគោរព ហើយធ្វើឲ្យពួកបូជាចារ្យត្រូវអាម៉ាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)