km_tn/hos/03/04.md

3.0 KiB

ជន‌ជាតិ​អុីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ

ដូចដែលលោកហូសេរស់នៅដោយគ្មានប្រពន្ធរបស់គាត់ ដោយសារនាងផិតក្បត់ ជនជាតិអ៊ីស្រាអែលនឹងរស់នៅដោយគ្មានស្តេច និងគ្មានការថ្វាយបង្គំព្រះជាម្ចាស់ ព្រោះពួកគេបានផិតក្បត់។

​ស្វែង​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ

នៅទីនេះ «ស្វែងរក» មានន័យថាពួកគេសុំឲ្យព្រះជាម្ចាស់ទទួលពួកគេ និងការថ្វាយបង្គំរបស់ពួកគេ។

ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ

នៅទីនេះ «ដាវីឌ» ដំណាងឲ្យពូជពង្សទាំងអស់របស់ដាវីឌ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពូជពង្សរបស់ព្រះបាទដាវីឌម្នាក់នឹងធ្វើជាព្រះមហាក្សត្រលើពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នៅ​ថ្ងៃចុង​ក្រោយ

នៅទីនេះ «ថ្ងៃចុងក្រោយ» សំដៅទៅលើកំឡុងពេលមួយនៅក្នុងថ្ងៃអនាគត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងថ្ងៃអនាគត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួក​គេ​នឹងញាប់‌ញ័រចំពោះព្រះ‌អម្ចាស់​ ហើយ​ស្វែង​រក​ព្រះ‌ទ័យរបស់​ព្រះអង្គ

នៅទីនេះ «ញាប់ញ័រ» សំដៅលើអារម្មណ៍នៃការគោរព និងបន្ទាបខ្លួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងត្រឡប់មកព្រះអម្ចាស់វិញ ហើយពួកគេនឹងបន្ទាបខ្លួន គោរពព្រះអង្គ និងសូមព្រះពរពីព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)