km_tn/hos/02/02.md

4.7 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់មានបន្ទូលមកកាន់លោកហូសេ។

ការចោទ​ប្រកាន់

ការចោទប្រកាន់នេះគឺធ្វើឡើងដោយមនុស្សម្នាក់ប្រឆាំងនឹងមនុស្សម្នាក់ទៀតនៅក្នុងតុលាការ។​

ម្តាយរបស់អ្នក

នៅទីនេះ «ម្តាយ» សំដៅលើប្រជាជាតិអ៊ីស្រាអែល។ (សូមមើលៈ​ rc://*/ta/man/translate/figs-metaphor)

ដ្បិត​ នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ

ព្រះអម្ចាស់បានលើកឡើងថាអ៊ីស្រាអែល ជាស្ត្រី ដែលមិនមែនជាភរិយារបស់ព្រះអម្ចាស់ទៀតទេ។ ផ្ទុយទៅវិញអ៊ីស្រាអែលបានបែរឆ្ងាយពីព្រះអង្គ និងការថ្វាយបង្គំព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ

ព្រះអម្ចាស់មិនអាចមានទំនាក់ទំនងជាមួយជាតិសាសន៍អ៊ីស្រាអែលក្នុងនាមជាស្វាមីចំពោះភរិយាបានទៀតទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​អំពើ​ផិត​ក្បត់

ស្ត្រីដែលក្បត់បានចាកចេញពីប្តីរបស់នាងទៅរួមរស់ជាមួយបុរសផ្សេង។ នេះគឺជាអ្វីដែលអ៊ីស្រាអែលបានប្រព្រឹត្តចំពោះព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ពី​កណ្ដាល​ទ្រូង​នាង​

រូបភាពនេះបានបង្ហាញថាអ៊ីស្រាអែលបានពឹងផ្អែកលើរូបព្រះ ហើយមិនពឹងព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក

ព្រះអម្ចាស់នឹងមិនការពារ និងផ្គត់ផ្គង់អ៊ីស្រាអែលទៀតទេ ព្រោះជាតិសាសន៍នេះបានបែរចេញពីព្រះអង្គ។ នៅក្នុងស្រុកអ៊ីស្រាអែលច្បាប់តម្រូវឲ្យប្តីផ្គត់ផ្គង់សំលៀកបំពាក់សម្រាប់ប្រពន្ធរបស់ពួកគេ។ បើពួកគេមិនធ្វើបែបនេះទេ ជាសញ្ញាបញ្ជាក់ថាពួកគេបោះបង់ចោលប្រពន្ធរបស់ខ្លួន អត្ថន័យពេញអាចធ្វើឲ្យដឹងច្បាស់។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន

ព្រះអម្ចាស់នឹងផ្លាស់ប្តូរអ៊ីស្រាអែលឲ្យទៅដូចជាទីរហោស្ថាន ដែលជាតំបន់ដែលនៅទទេ ហើយមិនបង្កើតផល។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក

នៅទីនេះ «ស្រេកទឹក» សំដៅទៅលើការត្រូវការការថ្វាយបង្គំ និងការពឹងផ្អែកលើព្រះអម្ចាស់ មិនមែនលើរូបព្រះទេ ឬមួយក៏អ៊ីស្រាអែលនឹងមិនអាចបន្តរស់ជាជាតិសាសន៍មួយបានទៀតទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)