km_tn/heb/13/15.md

3.2 KiB

យញ្ញបូជានៃការសរសើរតម្កើង

ការសរសើរត្រូវបានគេនិយាយថា ជាការបូជាសត្វ ឬគ្រឿងក្រអូប។ (សូមមើល rc://*/ta/man/translate/figs-metaphor)

សរសើរតម្កើងដល់ព្រះជាម្ចាស់ជានិច្ច ដ្បិតផលផ្លែនៃបបូរមាត់ទទួលស្គាល់ព្រះនាមព្រះអង្គ

ការសរសើរត្រូវបានគេនិយាយថា គឺជាផលផ្លែ ហើយ «បបូរមាត់» ត្រូវបានគេនិយាយថា ពួកគេជាដើមឈើដែលបង្កើតផ្លែនោះ។ លើសពីនេះទៀត «បបូរមាត់» តំណាងមនុស្សដែលសរសើរព្រះអម្ចាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ការសរសើរដែលជាតង្វាយពីអ្នកដែលទទួលស្គាល់ព្រះនាមរបស់ព្រះអង្គ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-synecdoche]])

ព្រះនាមព្រះអង្គ

ឈ្មោះរបស់មនុស្សម្នាក់តំណាងឲ្យមនុស្សនោះ។ របៀបផ្សេងទៀត នៃការបកប្រែ «គាត់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ចូរយើងកុំភ្លេចប្រព្រឹត្តអំពើល្អ និងជួយគ្នាទៅវិញទៅមក

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀត នៃការបកប្រែ «សូមឲ្យយើងចងចាំជានិច្ច ក្នុងការធ្វើល្អ និងជួយអ្នកដទៃ» (សូមមើល rc://*/ta/man/translate/figs-litotes)

នឹងយញ្ញបូជាបែបនេះ

ការធ្វើល្អ និងជួយអ្នកដទៃត្រូវបានគេនិយាយថា ពួកគេបានថ្វាយយញ្ញបូជានៅលើអាសនៈ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

មើលថែព្រលឹងបងប្អូន

ព្រលឹងរបស់អ្នកជឿ ដែលជាសុខុមាលភាពខាងវិញ្ញាណរបស់អ្នកជឿត្រូវបានគេនិយាយថា ពួកគេជាវត្ថុ ឬសត្វដែលអ្នកយាមអាចមើលថែ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ពុំមែនដោយការរអ៊ូរទាំ

ត្រង់ថា «រអ៊ូរទាំ» តំណាងឲ្យភាពក្រាមក្រំ ឬទុក្ខព្រួយ។ (សូមមើល rc://*/ta/man/translate/figs-metonymy)