km_tn/heb/13/09.md

5.8 KiB

ព័ត៌មានទូទៅ៖

ផ្នែកនេះសំដៅទៅលើការបូជាសត្វដែលធ្វើ ដោយអ្នកជឿលើព្រះជាម្ចាស់នៅសម័យសញ្ញាចាស់ ដែលបានគ្របបាំងអំពើបាបរបស់ពួកគេជាបណ្តោះអាសន្នរហូតដល់ការសុគតរបស់ព្រះគ្រិស្តបានមកដល់។

កុំបណ្តោយខ្លួនតាមសេចក្តីបង្រៀនចម្លែកផ្សេងនោះឡើយ

ការបញ្ចុះបញ្ចូលដោយការបង្រៀនផ្សេងៗត្រូវបានគេនិយាយដូចជា មនុស្សត្រូវបានគេយកទៅដោយកម្លាំង។នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «កុំអោយអ្នកដទៃបញ្ចុះបញ្ចូលអ្នកអោយជឿលើការបង្រៀនប្លែកៗរបស់គេ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

សេចក្តីបង្រៀនចម្លែកផ្សេង

ការបង្រៀនខុសៗគ្នាជាច្រើន ដែលមិនមែនជាដំណឹងល្អដែលយើងបានប្រាប់អ្នក»

ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹងដោយសារព្រះគុណ ពុំមែនដោយសារវិន័យស្តីអំពីចំណីអាហារឡើយ ដ្បិត វាគ្មានប្រយោជន៍ចំពោះបងប្អូនទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «យើងកាន់តែរឹងមាំនៅពេលយើងគិតពីរបៀបដែលព្រះជាម្ចាស់បានមានព្រះហប្ញទ័យសប្បុរសចំពោះយើង ប៉ុន្តែយើងមិនខ្លាចជាអ្នកខ្លាំងជាងនេះទេ ​ដោយគោរពច្បាប់អំពីអាហារ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹង

ត្រង់ថា «ចិត្ត» ​តំណាងឲ្យភាពក្លាហានសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តរបស់មនុស្សម្នាក់។ រឿងទាំងនេះត្រូវបានគេនិយាយថា ត្រូវបានពង្រឹង បើសិនជាចិត្តរបស់មនុស្ស» (សូមមើល rc://*/ta/man/translate/figs-metaphor)

ចំណីអាហារ

ត្រង់ថា «ចំណីអាហារ» តំណាងឲ្យវិន័យស្តីចំណីអាហារ។ (សូមមើល rc://*/ta/man/translate/figs-metonymy)

អ្នកដែលដើរដោយចំណីអាហារ

ការរស់នៅត្រូវបានគេនិយាយដូចជា កំពុងដើរ។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកដែលរស់នៅដោយចំណីអាហារ» ឬ «គ្រប់គ្រងជីវិតរបស់ពួកគេដោយចំណីអាហារ»

យើងមានអាសនៈមួយ

ត្រង់ថា ​«អាសនៈ» ​តំណាងឲ្យ «កន្លែងគោរពបូជា»។ហើយក៏តំណាងឲ្យសត្វ ដែលបូជាចារ្យនៅក្នុងសម្ព័ន្ធមេត្រីចាស់បានបូជា ដែលពួកគេបានយកសាច់សម្រាប់ខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ឈាមរបស់សត្វត្រូវគេសម្លាប់ជំនួសបាបមនុស្ស និងត្រូវមហាបូជាចារ្យនាំយកទៅថ្វាយនៅទីសក្ការៈបំផុត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «មហាបូជាចារ្យនាំឈាមសត្វដែលបូជាចារ្យបានសម្លាប់ចូលក្នុងទីសក្ការៈបំផុត សម្រាប់លោះបាប» (សូមមើល rc://*/ta/man/translate/figs-activepassive)

តែសាច់សត្វត្រូវគេដុតនៅក្រៅជំរំវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ខណៈពេលដែលបូជាចារ្យបានដុតសាច់របស់សត្វ» (សូមមើល rc://*/ta/man/translate/figs-activepassive)

នៅក្រៅជំរំ

«ឆ្ងាយពីកន្លែងដែលមនុស្សរស់នៅ»