km_tn/heb/12/22.md

3.9 KiB

ព័ត៌មានទូទៅ៖

បុរសឈ្មោះអេបិលជា កូនប្រុសរបស់បុរស និងស្ដ្រីដំបូងគឺ អ័ដាម និងអេវ៉ា។ កាអ៊ីនដែលជាកូនប្រុសរបស់ពួកគេបានសម្លាប់អេបិល។

ភ្នំស៊ីយ៉ូន

អ្នកនិពន្ធនិយាយអំពីភ្នំស៊ីយ៉ូន ដែលជាព្រះវិហារភ្នំនៅក្រុងយេរូសាឡិមដូចជា ស្ថានសួគ៌ជាដំណាក់របស់ព្រះជាម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ពួកទេវតារាប់លានរាប់កោដិ

«ចំនួនទេវតារាប់មិនអស់»

រៀមច្បង

នេះនិយាយអំពីអ្នកជឿលើព្រះគ្រិស្តដូចជា ពួកគេជាកូនច្បង។ ការនេះសង្កត់ធ្ងន់ទៅលើកន្លែងពិសេស និងឯកសិទ្ធិរបស់ពួកគេជា រាស្ដ្ររបស់ព្រះជាម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

មានឈ្មោះកត់ទុកនៅស្ថានបរមសុខ

«អស់អ្នកណាដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ»។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ អស់អ្នកដែលព្្រះជាម្ចាស់បានឈ្មោះកត់ទុកនៅស្ថានបរមសុខ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី

នេះមានន័យថាព្រះយេស៊ូបណ្តាលឱ្យមានកិច្ចព្រមព្រៀងថ្មីរវាងព្រះនិងមនុស្ស។ សូមមើលរបៀបដែលអ្នកបកប្រែឃ្លានេះក្នុង ៩ៈ១៣។

ដែលបានគ្រប់លក្ខណ៍

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានគ្រប់លក្ខណ៍» (សូមមើល rc://*/ta/man/translate/figs-activepassive)

លោហិតដែលបានប្រោះ ប្រសើរជាងឈាមរបស់លោកអេបិលទៀតផង

ព្រះលោហិតរបស់ព្រះយេស៊ូ និងឈាមរបស់អេបិលត្រូវបានគេនិយាយថា ហាក់ដូចជាមនុស្សពីរនាក់បានហៅចេញមក។ របៀបផ្សេងទៀត នៃការបកប្រែ «លោដិតដែលបានប្រោះរបស់ព្រះយេស៊ូវ អាចនិយាយបានថាជាការប្រសើរជាងឈាមអេបិល» (សូមមើល [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-explicit]])

ឈាម

ត្រង់ថា «ឈាម» ​​តំណាងឲ្យការសុគតរបស់ព្រះយេស៊ូ ដូចជាឈាមរបស់អេបិល គឺតំណាងឲ្យសេចក្ដីស្លាប់លោក។ (សូមមើល rc://*/ta/man/translate/figs-metonymy)