km_tn/heb/12/12.md

3.1 KiB

ចូរលើកដៃរបស់បងប្អូនឡើង និងតម្រង់ជង្គង់ដែលទន់ ឲ្យរឹងមាំឡើងវិញ។ ចូររៀបចំផ្លូវឲ្យត្រង់ ដើម្បីកុំឲ្យអ្នកពិការជើងពិបាកដើរ

ប្រហែលជារឿងនេះបន្ដប្រៀបធៀបអំពីការរត់ប្រណាំងក្នុង ១២: ១។ គឺតាមរបៀបដែលអ្នកនិពន្ធនិយាយអំពី ការរស់នៅក្នុងនាមជាគ្រីស្ទបរិស័ទ និងការជួយអ្នកដទៃ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ផ្លូវឲ្យត្រង់

ការរស់នៅដើម្បីគោរព និងផ្គាប់ព្រះហឬទ័យព្រះជាម្ចាស់ត្រូវបានគេនិយាយថា ជាផ្លូវត្រូវដើរតាម។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ពិការមិនត្រូវគ្រេចជើងឡើយ

នៅក្នុងការប្រៀបធៀបនៃការរត់ប្រណាំងមួយគឺ «មនុស្សខ្វិន» តំណាងឲ្យមនុស្សម្នាក់ទៀតដែល​ឈឺចាប់ក្នុងការរត់ប្រណាំង ហើយចង់លាឈប់។ នេះជាតំណាងឲ្យគ្រីស្ទបរិស័ទខ្លួនឯង។ អ្នកណាខ្សោយ ហើយចង់ឈប់នោះនឹងមិនគ្រេចកជើងទេ» (សូមមើល rc://*/ta/man/translate/figs-metaphor)

មិនត្រូវគ្រេចជើងឡើយ

មនុស្សម្នាក់ដែលឈប់គោរពព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា គេបានរងរបួសជើង ឬគ្រេចកជើងនៅតាមផ្លូវ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ ​«នឹងមិនគ្រេចកជើងរបស់គេទេ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ឲ្យពួកគេបានជាសះស្បើយវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ផ្ទុយក្លាយជាខ្លាំង» ឬ «ផ្ទុយទៅវិញព្រះជាម្ចាស់នឹងព្យាបាលគេ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])