km_tn/heb/12/09.md

4.5 KiB

ឪពុកខាងសាច់ឈាម

ត្រង់ថា «ខាងសាច់ឈាម»​ សំដៅទៅលើមនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «ឪពុកបង្កើត» (UDB) ឬ «ឪពុកនៅលើផែនដី» (សូមើល rc://*/ta/man/translate/figs-metonymy)

ជាអ្នកដាក់វិន័យ

«អ្នកដែលបានដាក់វិន័យពួកយើង»

តើមិនគួរឲ្យយើងគោរពឪពុកខាងវិញ្ញាណ រឹតតែខ្លាំងថែមទៀតដើម្បីទទួលបានជីវិតទេឬអី?

អ្នកនិពន្ធប្រើសំនួរមួយដើម្បីបញ្ជាក់ថា គួរតែស្តាប់បង្គាប់ឪពុក។ នេះអាចត្រូវបានបង្ហាញជា សេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀត នៃការបកប្រែ «ដូច្នេះយើងគួរតែស្តាប់បង្គាប់ឪពុកខាងវិញ្ញាណ និងមានជីវិត!» (សូមមើល rc://*/ta/man/translate/figs-rquestion)

និងមានជីវិត

«ដូច្នេះយើងនឹងរស់នៅ»

ឪពុកខាងវិញ្ញាណ

ពាក្យនេះផ្ទុយនឹង «ឪពុកខាងសាច់ឈាម»។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះវរបិតាខាងវិញ្ញាណរបស់យើង» ឬ «ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌» (សូមមើល rc://*/ta/man/translate/figs-idiom)

ដូច្នេះ យើងអាចចែករំលែកភាពវិសុទ្ធរបស់ព្រះអង្គបាន

ពាក្យប្រៀបធៀបនេះនិយាយអំពី «ភាពបរិសុទ្ធ» ដូចជាវត្ថុដែលអាចចែករំលែកក្នុងចំណោមមនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «ដូច្នេះយើងអាចបានបរិសុទ្ធដូចព្រះជាម្ចាស់គឺបរិសុទ្ធ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ផលផ្លែមេត្រី

ត្រង់ថា «ផលផ្លែ» គឺជាការប្រៀបធៀប ហើយត្រូវបានគេនិយាយដូចជា មនុស្សម្នាក់ដែលមានសន្តិភាព ហើយដែលនាំមកនូវសន្តិភាពដល់អ្នកដទៃ។ (សូមមើល rc://*/ta/man/translate/figs-personification)

ផលផ្លែ នៃសេចក្តីសុចរិត

សេចក្ដីសុចរិតដែលជាគុណសម្បត្ដិរបស់អ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា ផ្លែឈើដែលផ្លែនៅលើដើម។ នៅទីនេះអ្នកនិពន្ធកំពុងនិយាយថា ភាពសុចរិតកើនឡើងជាលទ្ធផលនៃវិន័យ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នកណាទទួលការអប់រំពីព្រះអង្គ។

«អ្នកដែលត្រូវបានបណ្តុះបណ្តាលដោយវិន័យ»។ វិន័យ ឬការកែតម្រូវដែលបានធ្វើដោយព្រះអម្ចាស់ត្រូវបានគេនិយាយដូចជា ព្រះអម្ចាស់ផ្ទាល់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដែលព្រះជាម្ចាស់បានបណ្តុះបណ្តាលដោយដាក់វិន័យពួកគេ» (សូមមើល [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-activepassive]])