km_tn/heb/11/05.md

4.6 KiB

ដោយសារជំនឿ ព្រះជាម្ចាស់បានលើកលោកហេណុកឡើងទៅ ទាំងលោកនៅមិនទាន់ស្លាប់ផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺដោយសារជំនឿ ដែលលោកហេណុកមិនបានស្លាប់ដោយសារព្រះជាម្ចាស់បានយកគាត់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ឃើញសេចក្ដីស្លាប់

នេះនិយាយពីសេចក្តីស្លាប់ដូចជា វត្ថុដែលមនុស្សអាចមើលឃើញ។ គឺមានន័យថា ត្រូវឆ្លងកាត់សេចក្តីស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មុនពេលព្រះជាម្ចាស់លើកលោកឡើងទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មុនពេលដែលព្រះជាម្ចាស់បានយកគាត់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អាចមានន័យថាទី១គឺ ) «ព្រះបានមានបន្ទូលថា ហេណុកបានពេញចិត្ដនឹងព្រះអង្គ» ឬ ទី២រគឺ) «ប្រជាជននិយាយថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ឥឡូវនេះ បើគ្មានជំនឿទេ

ត្រង់ថា ​«ឥឡូវនេះ» មិនមែនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

បើគ្មានជំនឿទេ គ្មាននរណាគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់បានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នាក់អាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានលុះត្រាតែគេមានជំនឿលើព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ដ្បិត អស់អ្នកណាដែលចូលទៅរកព្រះជាម្ចាស់

ការចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជាកម្មសិទ្ធិរបស់ប្រជាជនរបស់ព្រះអង្គត្រូវបានគេនិយាយដូចជា មនុស្សនោះកំពុងតែមកឯព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាចង់ធ្វើជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គនឹងប្រទានរង្វាន់ ដល់អស់អ្នកណា

«ព្រះជាម្ចាស់បានប្រទានរង្វាន់ដល់អស់អ្នកណា»

ដល់អស់អ្នកណាស្វែងរកព្រះអង្គ

ការរៀនអំពីព្រះ និងការខំប្រឹងធ្វើតាមបង្គាប់ព្រះអង្គគឺហាក់ដូចជា អ្នកណាម្នាក់ចង់រកមនុស្សម្នាក់ទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)