km_tn/heb/11/01.md

4.4 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

អ្នកនិពន្ធប្រាប់រឿងបីយ៉ាងអំពីជំនឿលើសេចក្តីណែនាំខ្លីនេះ។

ឥឡូវនេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការសម្រាកនៅក្នុងការបង្រៀនគោល។ នៅទីនេះអ្នកនិពន្ធចាប់ផ្តើមពន្យល់ពីអត្ថន័យនៃ «ជំនឿ»។

ជំនឿគឺជាការសង្ឃឹមជាក់ ថានឹងបានដូចការរំពឹងទុក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីជំនឿគឺជា អ្វីដែលអាចអោយមនុស្សម្នាក់ទទួលបាននូវការរំពឹងទុកលើអ្វីដែលជឿជាក់លាក់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានដូចការរំពឹងទុក

ត្រង់នេះបញ្ជាក់យ៉ាងច្បាស់អំពីការសន្យារបស់ព្រះជាម្ចាស់ ជាពិសេសការជឿជាក់ថា អ្នកជឿលើព្រះយេស៊ូទាំងអស់នឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូតនៅឯស្ថានសួគ៌។

មើល​ពុំ​ឃើញនៅឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលយើងនៅតែមិនបានឃើញ» ឬ «ដែលនៅតែមិនទាន់កើតឡើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដោយហេតុនេះហើយ

«ពីព្រោះពួកគេប្រាកដអំពីព្រឹត្តិការណ៍ដែលមិនបានកើតឡើង»

បានជាបុព្វបុរស បានទទួលកេរ្តិ៍ឈ្មោះល្អដោយសារជំនឿ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានយល់ព្រមនឹងបុព្វបុរសរបស់យើងដោយសារពួកគេមានជំនឿ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជាបុព្វបុរស

អ្នកនិពន្ធកំពុងនិយាយទៅកាន់ប្រជាជនហេព្រើរអំពី បុព្វបុរសរបស់ហេព្រើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុព្វបុរសរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្រះជាម្ចាស់បង្កើតពិភពលោកទាំងមូល ដោយសារព្រះបន្ទូល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានបង្កើតពិភពលោកទាំងមូលដោយសារការមានព្រះបន្ទូល ធ្វើឲ្យកើតមានឡើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្វីៗដែលមើលឃើញនឹងភ្នែក ពុំុមែនកើតឡើងដោយអ្វីៗមានរូបរាងឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់មិនបានបង្កើតអ្វី ដែលយើងមើលឃើញចេញពីអ្វីដែលអាចមើលឃើញទេ»