km_tn/heb/10/38.md

3.3 KiB

ព័ត៌មានទូទៅ៖

នៅក្នុងជំពូក ១០:៣៨ អ្នកនិពន្ធដកស្រង់ចេញពីកាន់គម្ពីរហោរាហាបាគុក ដែលធ្វើតាមការដកស្រង់ពីកាន់គម្បីរហោរាអេសាយនៅក្នុងជំពូក ១០:៣៧។

បងប្អូនជាមនុស្សសុចរិតរបស់យើង...បើគេត្រឡប់ក្រោយវិញ...គេហើយ

ទាំងនេះសំដៅទៅលើរាស្ដ្រណាមួយរបស់ព្រះជាម្ចាស់ជាទូទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សសុចរិតរបស់យើង...ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមពួកគេប្រែ ... ជាមួយមនុស្សនោះ» ឬ «មនុស្សសុចរិតយើង ... ប្រសិនបើពួកគេងាក ... ជាមួយពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

បងប្អូនជាមនុស្សសុចរិតរបស់យើង...យើងនឹង

ត្រង់ថា «របស់យើង» និង «យើង» សំដៅទៅព្រះជាម្ចាស់។

បើគេត្រឡប់ក្រោយវិញ

ការបាត់បង់ភាពក្លាហាន និងជំនឿត្រូវបានគេនិយាយដូចជាកំពុងងាកចេញពីផ្លូវមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជាប្រភេទមនុស្សដើរថយក្រោយឲ្យត្រូវវិនាសឡើយ

ការបាត់បង់ភាពក្លាហាន និងជំនឿត្រូវបានគេនិយាយដូចជាកំពុងងាកចេញពីផ្លូវមួយ។ ហើយ «ការបំផ្លាញ» ត្រូវបានគេនិយាយថា ជាទិសដៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាឈប់ទុកចិត្តលើព្រះជាម្ចាស់នឹងធ្វើឲ្យព្រះអង្គបំផ្លាញយើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រលឹងបានទទួលការសង្រ្គោះ

ការរស់នៅជារៀងរហូតជាមួយព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា កំពុងរក្សាព្រលឹងរបស់មនុស្សម្នាក់។ ត្រង់ថា «ព្រលឹង» សំដៅទៅលើមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលនឹងនាំឲ្យយើងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-synecdoche]])