km_tn/heb/10/23.md

2.7 KiB
Raw Permalink Blame History

កាន់ចិត្តមាំមួនចំពោះជំនឿ ដែលយើងបានប្រកាស

នៅទីនេះផ្នែកនៃជំនឿ ដែលមនុស្សសារភាពត្រូវបានគេនិយាយ ដូចជាវត្ថុដែលមនុស្សអាចកាន់នៅក្នុងដៃរបស់គេ។ ឃ្លាថា «កាន់ចិត្តមាំមួន» មានន័យថា «បន្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្តប្រាប់ប្រជាជនថា យើងមានទំនុកចិត្តពីព្រោះយើងជឿជាក់ថាព្រះជាម្ចាស់នឹងធ្វើតាមអ្វីដែលព្រះអង្គបានសន្យា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយគ្មានរង្គើ

ការមិនប្រាកដប្រជាអំពីអ្វីមួយត្រូវបានគេនិយាយ ដូចជាគេវង្វេងស្មារតី ឬងាកពីម្ខាងទៅម្ខាងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយមិនប្រាកដ» ឬ «ដោយគ្មានការសង្ស័យ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរយើងកុំឈប់ជួបជុំគ្នា

អ្នកអាចបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនបានជួបជុំគ្នាដើម្បីគោរពបូជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំអោយយើងឈប់មករួមគ្នាដើម្បីគោរពបូជា» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដោយដឹងថាថ្ងៃរបស់ព្រះអម្ចាស់កាន់តែជិតមកដល់ហើយ

ពេលអនាគតត្រូវបានគេនិយាយថា ជាវត្ថុដែលខិតជិតអ្នកនិយាយ។ ត្រង់ថា «ថ្ងៃ» សំដៅទៅលើពេលដែលព្រះយេស៊ូនឹងយាងត្រឡប់មកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចដែលអ្នកដឹងថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញឆាប់ៗ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])