km_tn/heb/10/19.md

9.3 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

ដោយបានបញ្ជាក់យ៉ាងច្បាស់ថា មានតែយញ្ញបូជាតែមួយសម្រាប់អំពើបាប អ្នកនិពន្ធនៅតែបន្តរូបភាពនៃទីសក្ការៈបំផុតនៅក្នុងព្រះវិហារ​ ដែលមានតែមហាបូជាចារ្យប៉ុណ្ណោះ ដែលអាចចូលក្នុងមួយឆ្នាំៗ ដោយឈាមនៃយញ្ញបូជាសម្រាប់អំពើបាប។ ​លោកបានរំលឹកអ្នកជឿថា ពួកគេឥឡូវថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងវត្តមានរបស់ព្រះអង្គ ប្រសិនបើពួកគេត្រូវបានគេឈរនៅក្នុងទីសក្ការៈបំផុត។

បងប្អូនអើយ

ត្រង់នេះមានន័យថា អ្នកជឿលើព្រះគ្រីស្ទមិនថាប្រុស ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនប្រុសស្រី» ឬ «គ្នីគ្នាអ្នកជឿ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-gendernotations]])

ទីសក្ការៈបំផុត

នេះមានន័យថា វត្តមានរបស់ព្រះជាម្ចាស់មិនមែននៅកន្លែងបរិសុទ្ធបំផុតនៅក្នុងត្រសាលចាស់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយពឹងលើព្រះលោហិតព្រះយេស៊ូ

ត្រង់ថា «ព្រះលោហិតព្រះយេស៊ូ» សំដៅទៅលើការសុគតរបស់ព្រះយេស៊ូ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

របៀបរស់នៅ

អាចមានន័យថាទី១) គឺ វិធីថ្មីនេះចំពោះព្រះជាម្ចាស់ដែលព្រះយេស៊ូបានផ្តល់លទ្ធផលដល់អ្នកជឿដែលរស់នៅជារៀងរហូតឬ ទី២) គឺ ព្រះយេស៊ូមានព្រះជន្មរស់ ហើយព្រះអង្គគឺជា មាគ៌ាដែលអ្នកជឿចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។

ឆ្លងកាត់វាំងនន

វាំងនននៅក្នុងព្រះវិហារនៅលើផែនដី តំណាងឲ្យការបែកចែករវាងមនុស្ស និងវត្តមានពិតរបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គឺព្រះអង្គបានកើតមកជាមនុស្ស

ត្រង់ថា «ជាមនុស្ស» សំដៅទៅរូបរាងកាយរបស់ព្រះយេស៊ូ ហើយព្រះកាយរបស់ព្រះអង្គ តំណាងឲ្យការលះបង់ព្រះជន្មរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយះការសុគតរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

យើងមានមហាបូជាចារ្យដ៏ប្រសើរឧត្តម គ្រប់គ្រងលើព្រះដំណាក់ព្រះជាម្ចាស់

នេះត្រូវតែបកប្រែតាមរបៀប ដើម្បីឲ្យច្បាស់ថា ​ព្រះយេស៊ូជា «មហាបូជាចារ្យ»។

គ្រប់គ្រងលើព្រះដំណាក់

«ទទួលបន្ទុកលើព្រះដំណាក់»

ព្រះដំណាក់ព្រះជាម្ចាស់

នេះនិយាយអំពីរាស្ដ្ររបស់ព្រះដូចជា ពួកគេជាព្រះដំណាក់ពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជារាស្រ្ដទាំងអស់របស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរយើងចូលទៅ​ជិត​

ត្រង់ថា «ចូលទៅ​ជិត​» តំណាងឲ្យការសំរាប់ថ្វាយបង្គំព្រះជាម្ចាស់ ដូចជាបូជាចារ្យដែលឡើងទៅលើអាសនៈរបស់ព្រះជាម្ចាស់ដើម្បីបូជាសត្វអោយគាត់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដោយ​ចិត្ត​ទៀង​ត្រង់

«ដួងចិត្តស្មោះត្រង់» ឬ «ចិត្តស្មោះត្រង់»។ ត្រង់ថា «​ចិត្ត» តំណាងឲ្យឆន្ទៈពិតប្រាកដ ​និងការលើកទឹកចិត្តរបស់អ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយស្មោះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពេញដោយ​ជំនឿ

«ដោយជំនឿជឿជាក់» ឬ «ជឿទុកចិត្តលើព្រះយេស៊ូទាំងស្រុង»

មាន​ចិត្ត​បរិសុទ្ធ បានជម្រះគំនិត​សៅហ្មង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាព្រះអង្គបានធ្វើឲ្យចិត្តរបស់យើងស្អាតដោយព្រះលោហិតរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានជម្រះគំនិត​សៅហ្មង

ត្រង់ថា «គំនិត» តំណាងឱ្យមនសិការការយល់ដឹងអំពីអ្វីដែលត្រឹមត្រូវ និងខុស។ ត្រូវបានស្អាតស្អំ តំណាងឲ្យការអភ័យទោស និងបានផ្តល់ឋានៈនៃសេចក្ដីសុចរិត។ ដួងចិត្តអាចនិយាយថា ពួកគេបានសំអាតដោយឈាម។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

បានជម្រះ

ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៨ៈ១៨។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ព្រម​ទាំង​លាង​រូប​កាយ​​ដោយ​ទឹក​​បរិសុទ្ធ​ផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាគាព្រះអង្គបានលាងសំអាតរាងកាយរបស់យើងក្នុងទឹកបរិសុទ្ធ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​លាង​រូប​កាយ​​ដោយ​ទឹក​​បរិសុទ្ធ​ផង

ប្រសិនបើអ្នកបកប្រែយល់ឃ្លានេះសំដៅទៅលើ ពិធីបុណ្យជ្រមុជទឹករបស់គ្រិស្តបរិស័ទនោះ «ទឹក» គឺន័យត្រង់មិនមែនជាន័យធៀបទេ។ ប៉ុន្តែប្រសិនបើទឹកត្រូវបានយកជាន័យត្រង់ បន្ទាប់មកពាក្យ «សុទ្ធ» គឺជាន័យធៀបឈរសម្រាប់ភាពបរិសុទ្ធខាងវិញ្ញាណដែលពិធីបុណ្យជ្រមុជទឹកត្រូវបានគេនិយាយនៅទីនេះដើម្បីសំរេច។ «ការលាងសំអាត» តំណាងឲ្យអ្នកជឿដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។