km_tn/heb/10/17.md

3.5 KiB

ព័ត៌មានទូទៅ៖

នេះជាការដកស្រង់ចេញពីកាន់គម្ពីរហោរាយេរេមានៅក្នុងគម្ពីរសញ្ញាចាស់។

នឹងលែងនឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតហើយ

នេះគឺជាផ្នែកទីពីរនៃទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ (សូមមើលក្នុងជំពូក ១០:១៥)។ អ្នកអាចធ្វើឲ្យការនេះច្បាស់លាស់នៅក្នុងការបកប្រែ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«បន្ទាប់មកព្រះអង្គបានមានព្រះបន្ទូលថា យើងនឹងមិនចាំពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតទេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

នឹងលែងនឹកនាពីអំពើបាប

«យើងនឹងមិនចាំពីអំពើបាបរបស់ពួកគេទៀតទេ» ឬ «យើងនឹងមិនគិតអំពីអំពើបាបរបស់ពួកគេទៀតទេ»

អំពើបាប និងអំពើទុច្ចរិត

ពាក្យថា «អំពើបាប» និង «អំពើទុច្ចរិត» មានន័យជាមូលដ្ឋានរឿងដូចគ្នា។ ពាក្យទាំងពីរនេះរួមគ្នាសង្កត់ធ្ងន់ ថាតើអំពើបាបគឺអាក្រក់ប៉ុណ្ណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បាបកម្ម អំពើអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

កាលណាមាន

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

មានការអត់ទោសបាប

នេះអាចប្រើឡើងវិញ ដូច្នេះនាមអរូបី «ការអភ័យទោស» កឺបានបង្ហាញជាកិរិយាស័ព្ទ «អត់ទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលព្រះជាម្ចាស់បានអត់ទោសគ្រប់រឿងទាំងនេះ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

លែងមានយញ្ញបូជារំដោះបាបទៀតដែរ

នេះអាចប្រើឡើងវិញ ដូច្នេះនាមអរូបី «ថ្វាយយញ្ញ បូជា» គឺបានបង្ហាញជាកិរិយាស័ព្ទ «ធ្វើតង្វាយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សលែងត្រូវការតង្វាយសម្រាប់អំពើបាបទៀតហើយ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)