km_tn/heb/09/23.md

2.6 KiB

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបានសង្កត់ធ្ងន់ថាព្រះគ្រិស្ត (ឥឡូវនេះនៅស្ថានបរមសុខអង្វរជំនួសយើង) ត្រូវតែសុគត់តែម្ដងគត់សម្រាប់អំពើបាប ​ហើយព្រះអង្គនឹងត្រឡប់មកផែនដីជាលើកទីពីរ។

គ្រាន់តែអ្វីៗចម្លងពីស្ថានបរមសុខបានស្អាតបរិសុទ្ធដោយសារយញ្ញបូជារបស់សត្វទាំងនេះទៅហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បូជាចារ្យគួរតែប្រើការបូជាសត្វទាំងនេះ ដើម្បីសំអាតនូវអ្វីដែលជាច្បាប់ចម្លងពីអ្វីៗដែលនៅស្ថានសួគ៌» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])

អ្វីៗនៅស្ថានបរមសុខនឹងបានស្អាតបរិសុទ្ធ​​​ ដោយត្រូវការយញ្ញបូជាប្រសើរជាងនេះទៅទៀត

នោះគឺជាការប្រសើរជាងការលះបង់ ដែលប្រើដើម្បីសំអាតច្បាប់ចម្លងនៅលើផែនដី។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះរបស់នៅស្ថានសួគ៌វិញ ព្រះជាម្ចាស់ត្រូវតែសំអាតពួកគេ ដោយការលះបង់ដ៏ប្រសើរ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដោយដៃមនុស្ស

ត្រង់ថា «ដៃ» សំដោទៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលមនុស្សបានបង្កើត» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពីរបស់ពិតប៉ុណ្ណោះទេ

«នៃទីបរិសុទ្ធបំផុតដ៏ពិត»